ព្រះត្រៃបិដក ភាគ ៥៧

​អង្កាល់ណា​ ​អាត្មាអញ​នឹង​ទៅជា​បុគ្គល​ម្នាក់ឯង​ ​មិន​មាន​បុគ្គល​ជា​គំរប់​ពីរ​ ​មាន​សោឡស​កិច្ច​ធើ្វ​ហើយ​ ​ជា​អ្នក​មិន​មាន​អាសវៈ​ ​នៅក្នុង​ព្រៃធំ​ ​ដែល​គួរ​រីករាយ​។​ ​សូម​សេចក្តី​ប៉ុនប៉ង​របស់​អាត្មាអញ​ ​ដែល​ប្រាថ្នា​ដើម្បី​ធើ្វ​សេចក្តី​ព្យាយាម​យ៉ាងនេះ​ ​បានសម្រេច​ ​អាត្មាអញ​នឹង​ធើ្វ​ឲ្យ​សម្រេច​ ​(​ព្រោះថា​)​ ​អ្នកដទៃ​ធើ្វ​ជួស​អ្នកដទៃ​ពុំ​បានទេ​។​ ​ឥឡូវនេះ​ ​អាត្មាអញ​នោះ​ ​នឹង​ចង​ក្រោះ​ ​គឺ​ព្យាយាម​ ​ហើយ​ចូល​ទៅកាន់​ព្រៃ​ ​បើ​អាត្មាអញ​ ​មិនទាន់​សម្រេច​នូវ​ធម៌​ជា​គ្រឿង​អស់​អាសវៈ​ទេ​ ​នឹង​មិន​ចេញពី​ព្រៃ​នោះ​ឡើយ​។​ ​កាលបើ​ខ្យល់​ត្រជាក់​ ​មាន​ក្លិនក្រអូប​បក់​ផ្សាយ​ទៅ​ ​អាត្មាអញ​នឹង​អង្គុយ​លើកំពូល​ភ្នំ​ ​ហើយ​ទំ​លាយ​អវិជ្ជា​ឲ្យបាន​។​ ​អាត្មាអញ​ទទួល​សេចក្តី​សុខ​ ​ដោយ​វិមុត្តិសុខ​ក្នុង​ព្រៃ​ ​មាន​ផ្កា​ដេរដាស​ ​ក្បែរ​ញកភ្នំ​ដ៏​ត្រជាក់​ ​រួចហើយ​នឹង​ត្រេកអរ​ក្នុង​ក្រុង​រាជគ្រឹះ​ ​មាន​ភ្នំ​ព័ទ្ធជុំវិញ​ដូច​ក្រោលគោ​។​ ​អាត្មាអញ​នោះ​ ​មានតម្រិះ​គ្រប់គ្រាន់​ ​ដូច​ព្រះចន្ទ​ក្នុង​ថ្ងៃ​ ​១៥​ ​កើត​ ​អស់​អាសវៈ​ទាំងពួង​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ទេ​។​

​ឯក​វិ​ហារិ​យត្ថេ​រ​។​


 [​២៣៦​]​ ​បុគ្គល​ណា​ ​ពិចារណា​ឃើញ​នូវ​កិច្ច​ជា​ប្រយោជន៍​ ​និង​មិនជា​ប្រយោជន៍​ទាំងពីរ​នោះ​ ​ដែល​មិនទាន់​មកដល់​ ​ទុកជាមុន​ ​ជន​ទាំងឡាយ​ ​ជាស​ត្រូវ​ក្តី​ ​ជា​អ្នក​ស្វែងរក​ប្រយោជន៍​ក្តី​ ​កាល​គយគន់​មើល​ ​រមែង​មិនឃើញ​នូវ​ទោស​នៃ​បុគ្គល​នោះ​ឡើយ​។
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636866930660034376
ទៅកាន់ទំព័រ៖