ព្រះត្រៃបិដក ភាគ ៥៧

 ​[​៣២៥​]​ ​អាត្មា​ជា​ភិក្ខុនី​ ​មានស្មារតី​ ​មាន​ចក្ខុ​ ​គឺ​បញ្ញា​ ​មាន​ឥន្រ្ទិយ​ចំរើន​ហើយ​ ​បាន​ចាក់ធ្លុះ​នូវ​ព្រះនិព្វាន​ជាទី​ស្ងប់​ ​ដែល​បុរស​ថោកទាប​មិនដែល​បាន​សេព​ហើយ​។​ ​
 ​នាង​មិន​គាប់ចិត្ត​នឹងជា​តិ​ទេ​ឬ​ ​សត្វ​ដែល​កើត​ហើយ​ ​តែង​បរិភោគ​កាម​ទាំងឡាយ​ ​នាង​ចូរ​បរិភោគ​នូវ​តម្រេក​ក្នុង​កាម​ទាំងឡាយ​ ​កុំ​ឲ្យ​មាន​សេចក្ដីស្ដាយ​ក្រោយ​។​ ​
 សេចក្ដីស្លាប់​ ​និង​ការ​កាត់​នូវ​ដៃជើង​ ​រមែង​មានដល់​សត្វ​ដែល​កើត​ហើយ​ ​សត្វ​ដែល​កើត​ហើយ​ ​រមែង​ដល់​នូវ​សេចក្ដីទុក្ខ​ ​មានការ​សម្លាប់​ ​និង​ការ​ចង​ជា​កំណត់​។​ ​មាន​ ​(​ព្រះរាជបុត្រ​មួយ​ព្រះអង្គ​)​ ​កើត​ក្នុង​សក្យត្រកូល​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​ព្រះអង្គ​ផ្ចាញ់​នូវ​មារ​ ​មាន​កិលេស​មារ​ជាដើម​ ​ព្រះអង្គ​បាន​សំដែង​ប្រាប់​អាត្មា​នូវ​អរិយសច្ច​ធម៌​ ​ជា​ធម៌​កន្លង​នូវ​ជាតិ​ ​គឺ​ទុក្ខ​ ​១​ ​ហេតុ​នាំឲ្យកើត​ទុក្ខ​មួយ​ ​១​ ​ទី​ដែល​ប្រព្រឹត្ត​កន្លង​នូវ​ទុក្ខ​ ​១​ ​មគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ដ៏​ប្រសើរ​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​១​។​ ​អាត្មា​បាន​ស្ដាប់​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ហើយ​ ​ក៏​ត្រេកអរ​ក្នុង​សាសនា​ ​ត្រៃវិជ្ជា​ ​អាត្មា​បានសម្រេច​ហើយ​ ​សាសនា​របស់​ព្រះពុទ្ធ​ ​អាត្មា​បាន​ធ្វើ​ហើយ​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636867009737887371
ទៅកាន់ទំព័រ៖