ព្រះត្រៃបិដក ភាគ ៥៧

​ថេរីគាថា​ ​ឯកា​ទស​ក​និបាត​


 [​៣២៨​]​ ​ភាព​នៃ​កល្យាណមិត្ត​ចំពោះ​សត្វលោក​ ​ព្រះ​មុនី​ទ្រង់​សរសើរ​ហើយ​ ​បុគ្គល​កាល​គប់​រក​នូវ​ពួក​កល្យាណមិត្ត​ ​សូម្បី​ខ្លួន​ជា​បុគ្គល​ពាល​ ​ក៏​គង់​បាន​ទៅជា​បណ្ឌិត​។​ ​បុគ្គល​គួរ​គប់​រក​នូវ​ពួកសប្បុរស​ ​ប្រាជ្ញា​នៃ​ពួក​បុគ្គល​ដែល​រាប់រក​ ​(​នូវ​សប្បុរស​)​ ​រមែង​ចំរើន​ដោយពិត​ ​បុគ្គល​ឯណា​នីមួយ​ ​មាន​ក្សត្រ​ជាដើម​ ​កាល​គប់​រក​នូវ​ពួកសប្បុរស​ ​គប្បី​រួចចាក​ទុក្ខ​ទាំងអស់​ផង​ ​គប្បី​ដឹង​នូវ​អរិយសច្ច​ទាំង​ ​៤​ ​ផង​ ​គឺ​ទុក្ខសច្ច​ ​១​ ​ទុក្ខសមុទយ​សច្ច​ ​១​ ​ទុក្ខនិរោធ​សច្ច​ ​១​ ​មគ្គសច្ច​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​ ​១​។​ ​ព្រះមានព្រះភាគ​ ​ជា​សារថី​ទូន្មាន​នូវ​បុរស​ ​ទ្រង់​ត្រាស់​ថា​ ​ឥត្ថីភាព​ ​នាំមក​នូវ​សេចក្ដីទុក្ខ​។​ ​មែនពិត​ ​ការ​នៅ​រួម​ជាមួយនឹង​ស្វាមី​ ​នាំមក​នូវ​ទុក្ខ​ ​ស្រី​ពួក​ខ្លះ​ ​សម្រាល​បុត្រ​តែម្ដង​ ​ដាច់​បំពង់​ស្បូន​ ​(​ស្លាប់​)​ ​ក៏​មាន​ ​(​ស្រី​ពួក​ខ្លះ​)​ ​ជា​សុខុមាលជាតិ​ ​មានគភ៌​រវាង​ពាក់កណ្ដាល​ ​ប្រាថ្នា​សម្លាប់​កូន​ក្នុង​គភ៌​ ​ស៊ី​ថ្នាំពិស​ ​ដល់​នូវ​សេចក្ដីវិនាស​ ​ទាំងពីរ​នាក់​ ​(​កូន​ ​និង​ម្ដាយ​)​ ​ក៏​មាន​។​ ​
 ខ្ញុំ​កាល​ទៅ​រក​ទី​សម្រាល​ ​(​កូន​)​ ​បានឃើញ​ប្ដី​ស្លាប់​ ​ខ្ញុំ​ទៅ​មិនទាន់​ដល់​ផ្ទះ​របស់​ខ្លួន​ ​ក៏​សម្រាល​ ​(​កូន​)​ ​កណ្ដាលផ្លូវ​។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636867018991486647
ទៅកាន់ទំព័រ៖