ព្រះត្រៃបិដក ភាគ ៥៧

​ថេរីគាថា​ ​សោឡស​ក​និបាត​


 [​៣៣០​]​ ​ខ្ញុំ​ជា​ស្រ្តី​អ្នក​ដងទឹក​ ​មានការ​ខ្លាច​ទណ្ឌ​ភ័យ​នៃ​ជន​ជា​ម្ចាស់​ទាំងឡាយ​ ​ត្រូវ​ភ័យ​អំពី​វាចា​ ​និង​ទោស​បៀតបៀន​ ​ហើយ​ចុះ​ទឹក​រាល់ពេល​ក្នុង​កាល​ត្រ​ជា​ក់​រងា​រ​។​ ​ម្នាល​ព្រាហ្មណ៍​ ​អ្ន​ក​ខា្លច​អ្នកណា​ ​ទើប​ចុះ​ទឹក​រាល់ពេល​ ​មានខ្លួន​ញាប់ញ័រ​ ​ទទួល​រង​រងា​រ​ដ៏​ក្រៃលែង​។​ ​
 ម្នាលនាង​បុ​ណ្ណិ​កា​ដ៏​ចំរើន​ ​នាង​ដឹង​ ​(​ថា​ខ្ញុំ​)​ ​កំពុង​ធ្វើកុសល​កម្ម​ ​ជា​គ្រឿង​បិទ​នូវ​បាបកម្ម​ដែរ​ ​ម្ដេចក៏​សួរដេញដោល​។​ ​បុគ្គល​ណា​ ​ទោះ​ចាស់​ក្ដី​ ​ក្មេង​ក្ដី​ ​ធ្វើបាប​កម្ម​ ​បុគ្គល​នោះ​ ​រមែង​រួចចាក​បាបកម្ម​ ​ព្រោះ​ការ​ស្រោច​ស្រប់​ដោយ​ទឹក​។​ ​
 អ្នក​ល្ងង់​ណា​ហ្ន៎​ ​បាន​និយាយ​ពាក្យ​នេះ​ ​ទៅ​រក​អ្នក​ដែល​ល្ងង់​ដែរ​ ​(​ថា​បុគ្គល​)​ ​រមែង​រួចចាក​បាបកម្ម​ ​ព្រោះ​ការ​ស្រោច​ស្រប់​ដោយ​ទឹក​ ​(​បើ​ដូច្នោះ​)​ ​កង្កែប​ ​អណ្ដើក​ ​នាគ​ ​ក្រពើ​ ​ឬសត្វ​ដទៃ​ណាមួយ​ ​ដែល​ត្រាច់​ទៅ​ក្នុងទឹក​ទាំងអស់​ ​នឹង​ទៅកាន់​ឋ​​ន​សួគ៌​ដោយពិត​។​ ​ពួក​ជន​អ្នកសម្លាប់​ទ្រាយ​ ​សម្លាប់​ជ្រូក​ ​នេសាទ​ត្រី​ ​អ្នកចាប់​ម្រឹគ​ ​ពួក​ចោរ​ ​ពួក​ពេជ្ឈឃាត​ ​ឬ​ពួក​ជន​ឯទៀត​ ​ដែល​មានកម្ម​ដ៏​លាមក​ ​ពួក​ជន​ទាំងនោះ​ ​ក៏​រួចចាក​បាបកម្ម​ ​ព្រោះ​ការ​ស្រោច​ស្រប់​ដោយ​ទឹក​។​ ​ប្រសិនបើ​ស្ទឹង​ទាំងនោះ​ ​អាច​បន្សាត់​ចោល​នូវ​បាប​ ​ដែល​អ្នកធ្វើ​ក្នុង​កាលមុន​បាន​ ​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636867020259919197
ទៅកាន់ទំព័រ៖