ព្រះត្រៃបិដក ភាគ ៥៧

​សេចក្តី​សោក​ស្តាយ​ណា​ ​របស់​បុរស​បុគ្គល​ទាំងឡាយ​ដទៃ​ ​ដើម្បី​ជីវិត​ ​សេចក្តី​សោក​ស្តាយ​នុ៎ះ​ ​មិនមែន​ដើម្បី​ប្រយោជន៍​ដល់​សត្វ​ដែល​ស្លាប់​ទៅ​ហើយ​ទេ​ ​ការ​យំ​ចំពោះ​សត្វ​ ​ដែល​ស្លាប់​ហើយ​ ​មិនមែន​ជា​យស​ ​មិនមែន​ជាការល្អ​ទេ​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​មិន​សរសើរ​ការ​យំ​ឡើយ​។​ ​ការ​យំ​ ​រមែង​បៀតបៀន​នូវ​ចក្ខុ​ ​និង​សរីរៈ​ ​(​របស់​បុគ្គល​អ្នក​យំ​)​ ​ពណ៌​សម្បុរ​ក្តី​ ​កំឡាំង​ក្តី​ ​ប្រាជ្ញា​ក្តី​ ​នៃ​អ្នក​យំ​ ​រមែង​សាបសូន្យ​ ​ពួក​សត្រូវ​របស់​បុគ្គល​អ្នក​យំ​នោះ​ ​ក៏​មាន​សេចក្តី​ត្រេកអរ​ ​ពួក​បុគ្គល​អ្នក​ស្វែងរក​ប្រយោជន៍ឲ្យ​បុគ្គល​អ្នក​យំ​នោះ​ ​បាន​នូវ​សេចក្តី​ទុក្ខ​។​ ​ព្រោះហេតុនោះ​ ​ពួក​ជន​ឆ្លង​នូវ​កិច្ច​ ​(​របស់​ខ្លួន​)​ ​ដោយ​កំឡាំង​ប្រាជ្ញា​ ​របស់​អ្នកប្រាជ្ញ​ទាំងឡាយ​ណា​ ​ដូច​ពួក​ជន​ឆ្លង​នូវ​ទន្លេ​មាន​ទឹក​ពេញដោយ​ទូក​ ​បុគ្គល​គប្បី​ប្រាថ្នា​នូវ​អ្នកប្រាជ្ញ​ ​ជា​ពហុស្សូត​នោះ​ ​ឲ្យ​នៅក្នុង​ត្រកូល​ ​(​របស់​ខ្លួន​)​។​ ​

​មហា​ក​ប្បិ​ន​ត្ថេ​រ​។​


 [​២៣៧​]​ ​ញាណ​គតិ​របស់​អាត្មាអញ​ទន់ខ្សោយ​ក្នុង​កាលមុន​ ​អាត្មាអញ​ភ្លេចភ្លាំង​ស្មារតី​ ​ថែមទាំង​បងប្រុស​ ​ក៏​បណ្តេញ​អាត្មាអញ​ថា​ ​ឥឡូវនេះ​ ​អ្នក​ចូរ​ទៅផ្ទះ​ចុះ​។​ ​អាត្មាអញ​នោះ​ ​ត្រូវ​បង​បណ្ដេញ​ហើយ​ ​ក៏​តូចចិត្ត​ ​តែ​នៅ​មាន​អាឡោះអាល័យ​ ​ក្នុង​សាសនា​ ​ក៏​ឈរ​នៅ​ជិត​ក្លោងទ្វារ​នៃ​អារាម​របស់​សង្ឃ​នោះ​។​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636866931200295278
ទៅកាន់ទំព័រ៖