ព្រះត្រៃបិដក ភាគ ៥៧
ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ស្មងទាំងឡាយរបស់ខ្ញុំ ប្រដាប់ដោយស្រោម ជាវិការៈនៃមាស ដែលគេប៉ាក់ជិតស្និទ្ធល្អណាស់ (ឥឡូវនេះ) ស្មងទាំងនោះ ដូចជាដើមល្ង ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ កាលពីដើម ជើងទាំងពីររបស់ខ្ញុំល្អ ដូចជាទ្រនាប់ជើង ដែលគេញាត់ហើយប៉ុយរកា (ឥឡូវនេះ) ជើងទាំងនោះ ប្រេះបែកជ្រួញជ្រីវ ព្រោះតែជរា ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។ គ្រោងកាយ មានសភាពដូច្នេះនេះ គ្រាំគ្រា ជាលំនៅនៃសេចក្ដីទុក្ខច្រើនប្រការ គ្រោងកាយនោះ ដូចជាផ្ទះចាស់ដែលមានគ្រឿងបូកលាបជ្រុះចុះ ព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធ ព្រះអង្គពោលនូវពាក្យពិត មិនប្រែប្រួល។
អម្ពបាលីថេរី។
[៣៣២] (បិតាសួរនាងរោហិណីថា) នែនាងដ៏ចំរើន នាងជួបនឹងខ្ញុំពោលថាសមណៈ នាងភ្ញាក់ឡើង ក៏ពោលថា សមណៈ នាងសរសើរចំពោះពួកសមណៈតែម៉្យាង នាងនឹងជាសមណីដោយពិត។ នាងតែងផ្គត់ផ្គង់បាយ ទឹក ដ៏ច្រើន ចំពោះពួកសមណៈ
ID: 636867021783056315
ទៅកាន់ទំព័រ៖