ព្រះត្រៃបិដក ភាគ ៥៧
ក្នុងកាលមុន ខ្ញុំជាព្រាហ្មណ៍តែផៅពង្ស ឥឡូវនេះ ខ្ញុំជាព្រាហ្មណ៍ពិត (មានបាបបន្សាត់ចោលហើយ) ផង មានត្រៃវិជ្ជាផង មានសួស្ដីផង ដល់នូវវេទផង ជាអ្នកងូតលាងបាបផង។
រោហិណីថេរី។
[៣៣៣] (ឧបកៈពោលថា) កាលពីដើម ខ្ញុំមានដៃកាន់ដំបង ឥឡូវនេះ ខ្ញុំនោះជាព្រានម្រឹគ មិនអាចបានដល់នូវត្រើយ គឺព្រះនិព្វាន ព្រោះសេចក្ដីប្រាថ្នា គឺតណ្ហា ព្រោះ ភក់ គឺកាម និងទិដិ្ឋដ៏ខ្លាំងក្លា។ នាងចាបា ស្មាននូវខ្ញុំ ថាជាមនុស្សស្រវឹងជ្រប់ ទើបលួងកូន
(១) ខ្ញុំកាត់ចំណង គឺកិលេស របស់នាងចាបា ហើយទៅបួសម្ដងទៀត។
(នាងចាបាពោលថា) បពិត្រមហាវីរបុរស សូមអ្នកកុំខឹងនឹងខ្ញុំ បពិត្រមហាមុនី សូមអ្នកកុំខឹងនឹងខ្ញុំ សេចក្ដីស្អាតមិនមានដល់បុគ្គលដែលមានសេចក្ដីក្រោធ គ្របសង្កត់ទេ តបធម៌នឹងមានមកពីណា។
(ឧបកៈពោលថា) ខ្ញុំនឹងគេចចេញអំពីស្រុកនាលៈ អ្នកណានឹងនៅក្នុងស្រុកនាលៈនេះបាន បើពួកស្រី ៗ ចងនូវសមណៈទាំងឡាយ ដែលរស់នៅដោយធម៌ ដោយរូបនៃស្រ្តី។
(នាងចាបាពោលថា) ម្នាលបុរសខ្មៅ សូមអ្នកអញ្ជើញមកសិន សឹមត្រឡប់វិញ សូមបរិភោគនូវកាមទាំងឡាយ ដូចក្នុងកាលមុនចុះ
(១) ដោយពាក្យថា នាងចាបាជាកូនព្រានម្រឹគ ឯងជាកូនឧបកាជីវក។ អដ្ឋកថា។
ID: 636867023206227716
ទៅកាន់ទំព័រ៖