ព្រះត្រៃបិដក ភាគ ៥៧
ជនពួកខ្លះ ត្រេកអរដោយសម្ភោរ ដោយពិណ ដោយស្គរជ័យក៏មាន ចំណែកខ្ញុំនៅទៀបគល់ឈើ ត្រេកអរតែក្នុងពុទ្ធសាសនា។ មួយទៀត ព្រះពុទ្ធទ្រង់ប្រទានពរដល់ខ្ញុំ ៗ បាននូវពរនោះ ខ្ញុំកាន់យកនូវកាយគតាសតិជានិច្ច ដើម្បីលោកទាំងអស់។ ពួកជនណា មើលងាយខ្ញុំដោយរូបក្តី ពួកជនណា តាមខ្ញុំទៅដោយសំឡេង
(១) ក្តី ពួកជនទាំងនុ៎ះ សុទ្ធតែលុះអំណាចនៃឆន្ទរាគ មិនស្គាល់ខ្ញុំទេ។ បុគ្គលណា មិនដឹងធម៌ខាងក្នុង ទាំងមិនឃើញធម៌ខាងក្រៅ បុគ្គលនោះឯង ជាមនុស្សពាល មានធម៌ជាគ្រឿងរាំងរាជុំវិញ តែងត្រូវសំឡេងនាំបន្សាត់ទៅ។ បុគ្គលណា មិនដឹងធម៌ខាងក្នុង ប៉ុន្តែឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះ ឈ្មោះថា ឃើញផលខាងក្រៅ ក៏ត្រូវសំឡេងបន្សាត់ទៅដែរ។ បុគ្គលណា ដឹងច្បាស់នូវធម៌ខាងក្នុង ទាំងឃើញច្បាស់នូវធម៌ខាងក្រៅ បុគ្គលនោះ ឈ្មោះថា ជាអ្នកឃើញធម៌ដែលគ្មានអ្វីរាំងរា តែងមិនត្រូវសំឡេងបន្សាត់ទៅឡើយ។
លកុណ្តកត្ថេរ។
[២២៧] ខ្ញុំជាកូនប្រុសតែមួយ ជាទីស្រឡាញ់របស់មាតា ជាទីស្រឡាញ់របស់បិតា ដែលមាតាបិតាបានហើយ ដោយការប្រព្រឹត្តិវ័តដ៏ច្រើនផង ដោយការបន់ស្រន់ផង។
(១) ឃោសនា។
ID: 636866793215653007
ទៅកាន់ទំព័រ៖