ព្រះត្រៃបិដក ភាគ ៥៧
លំដាប់នោះឯង បុរសខ្មៅចៀសចេញអំពីទីនោះទៅ បុរសខ្មៅនោះ ក៏បានចួបនឹងព្រះសម្ពុទ្ធ ក្បែរស្ទឹងនេរញ្ជរា កំពុងសំដែងនូវឧបាយនៃព្រះនិព្វាន ឈ្មោះអមតៈ គឺទុក្ខ ១ ហេតុកើតឡើងនៃទុក្ខ ១ ការកន្លងនូវទុក្ខ ១ មគ្គប្រកបដោយអង្គ ៨ ដ៏ប្រសើរជាដំណើរទៅកាន់ទីរលត់ទុក្ខ ១។ បុរសខ្មៅ ថ្វាយបង្គំនូវព្រះបាទទាំងឡាយ របស់ព្រះសម្ពុទ្ធនោះ ហើយធ្វើប្រទក្សិណចំពោះព្រះអង្គ ឧទ្ទិសដល់នាងចាបា ហើយចូលកាន់ផ្នួស។ វិជ្ជាបី ខ្ញុំបានហើយ ពុទ្ធសាសនា ខ្ញុំបានធ្វើហើយ។
ចាបាថេរី។
[៣៣៤] (ព្រាហ្មណ៍ជាបិតាសួរថា) នែនាងដ៏ចំរើន ក្នុងកាលមុន នាងកាលស៊ីកូន
(១) ទាំងឡាយដែលស្លាប់ហើយ នាងក្ដៅក្រហាយក្រៃពេក ទាំងថ្ងៃទាំងយប់។ ម្នាលព្រាហ្មណី ជាវាសិដ្ឋគោត្រ ថ្ងៃនេះ នាងស៊ីកូនទាំងអស់ ៧ នាក់ ព្រោះហេតុអ្វី នាងមិនក្ដៅក្រហាយខ្លាំង។
(វាសិដ្ឋថេរីពោលថា) ម្នាលព្រាហ្មណ៍ កូនទាំងរយ ពួកញាតិទាំងរយ ជាច្រើន របស់ខ្ញុំ គឺខ្ញុំនឹងអ្នក ស៊ីហើយ ក្នុងចំណែកកន្លងទៅហើយ។ ខ្ញុំនោះដឹងនូវព្រះនិព្វាន ជាគ្រឿងរលាស់ជាតិ និងមរណៈ ទើបមិនសោក មិនយំ ទាំងមិនក្ដៅក្រហាយ។
(១) ពាក្យថា ស៊ីកូន ក្នុងទីនេះ មិនមែនសំដៅយកការស៊ីពិតមែននោះទេ សំដៅយកមនុស្សដែលមានកូនស្លាប់ ជាពាក្យសម្រាប់ជេរគ្នាដោយអំណាចសេចក្តីខឹង។ អដ្ឋកថា។
ID: 636867024344422817
ទៅកាន់ទំព័រ៖