ព្រះត្រៃបិដក ភាគ ៥៧
មនុស្សល្ងេល្ងើ និងមនុស្សគ យ៉ាងណា បណ្ឌិតគប្បីសំដែងខ្លួនយ៉ាងនោះ មិនគប្បីពោលឲ្យហួសប្រមាណក្នុងកណ្ដាលសង្ឃ។ បណ្ឌិតនោះ មិនគប្បីតិះដៀលបុគ្គលណាមួយ គប្បីវៀរបង់នូវការបៀតបៀនផង សង្រួមក្នុងបាតិមោក្ខផង ដឹងប្រមាណក្នុងភោជនផង។ បណ្ឌិតគប្បីជាអ្នកឈ្លាសវៃ ក្នុងការកើតឡើងនៃចិត្ត ដែលមាននិមិត្តកំណត់ល្អហើយ គប្បីប្រកបរឿយ ៗ នូវសមថៈ និងវិបស្សនា តាមកាលគួរ គប្បីជាអ្នកបរិបូណ៌ដោយព្យាយាម ប្រព្រឹត្តទៅរឿយ ៗ ប្រកបក្នុងធម៌ដ៏គួរសព្វ ៗ កាល បើមិនទាន់ដល់នូវព្រះនិព្វាន ជាទីបំផុតនៃទុក្ខក្នុងវដ្តៈទេ កុំអាលដល់នូវសេចក្តីទុកចិត្តឡើយ។ កាលភិក្ខុប្រាថ្នានូវសេចក្តីបរិសុទ្ធ សម្រាន្តនៅយ៉ាងនេះ អាសវៈទាំងពួងរមែងអស់ទៅ ភិក្ខុនោះ រមែងដល់នូវការរលត់ទុក្ខ។
ឧបសេនវង្គន្ដបុត្តត្ថេរ។
[២៤០] បុរសគប្បីដឹងច្បាស់នូវប្រយោជន៍របស់ខ្លួន គប្បីរមិលមើលនូវពាក្យជាប្រធាន គឺសាសនា មួយទៀត អំពើណា របស់កុលបុត្រអ្នកចូលកាន់ផ្នួសជាសមណភាព ជាអំពើមានសភាពដ៏សមគួរ ក្នុងសាសនានេះ (បុគ្គលគប្បីរមិលមើលនូវអំពើនោះផង)។ ក្នុងសាសនានេះ (ការសេពគប់) នូវកល្យាណមិត្រ ១ ការសមាទាននូវសិក្ខាដ៏ធំទូលាយ ១
ID: 636866932457417181
ទៅកាន់ទំព័រ៖