ព្រះត្រៃបិដក ភាគ ៥៧
សីលជាស្ពានមានសក្តិធំ សីលជាគ្រឿងក្រអូបដ៏ប្រសើរ សីលជាគ្រឿងលាបដ៏ប្រសើរ តែងបក់ទៅសព្វ ៗ ទិស។ សីលជាកញ្ចប់បាយដ៏ប្រសើរ សីលជាស្បៀងដ៏ឧត្តម សីលជាវាហនៈដ៏ប្រសើរ សម្រាប់ទៅកាន់ទិសទាំងពួង។ បុគ្គលពាល មានចិត្តអាក្រក់ក្នុងទីទាំងពួង មិនតាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវសេចក្តីនិន្ទាក្នុងលោកនេះផង លុះលះលោកនេះទៅហើយ រមែងមានចិត្តជាទុក្ខក្នុងអបាយផង។ អ្នកប្រាជ្ញមានចិត្តល្អ ក្នុងទីទាំងពួង តាំងមាំក្នុងសីលទាំងឡាយ រមែងបាននូវកិត្តិសព្ទក្នុងលោកនេះផង លុះលះលោកនេះទៅ រមែងមានចិត្តរីករាយក្នុងឋានសួគ៌ផង។ សីលជាកំពូលក្នុងលោកនេះ ចំណែកបុគ្គលមានប្រាជ្ញា ក៏ឧត្តមដែរ ជ័យជំនះក្នុងមនុស្សលោក និងទេវលោក ព្រោះសីល និងបញ្ញា។
សីលវត្ថេរ។
[២៤៣] ខ្ញុំកើតក្នុងត្រកូលទាប ជាអ្នកក្រីក្រ មានភោជនតិច ការងាររបស់ខ្ញុំ ក៏ថោកទាប ខ្ញុំជាអ្នកចាក់ចោលនូវផ្កា គឺលាមក។ មនុស្សទាំងឡាយស្អប់ខ្ពើម មើលងាយ បន្តុះបង្អាប់ខ្ញុំ ៗ បានធើ្វចិត្តឲ្យទាប សំពះនូវជនជាច្រើន។ គ្រានោះ ខ្ញុំបានឃើញនូវព្រះសម្ពុទ្ធ មានភិក្ខុសង្ឃហែហមហើយ ព្រះអង្គមានព្យាយាមធំ កំពុងយាងចូលទៅកាន់បូរីដ៏ឧត្តមរបស់ជនអ្នកមគធៈ។
ID: 636866934221118059
ទៅកាន់ទំព័រ៖