ព្រះត្រៃបិដក ភាគ ៥៧

​ថេរគាថា​ ​តេ​រសក​និបាត​ ​


 [​២៤៤​]​ ​ព្រះ​សោ​ណៈ​ណា​ ​ជា​អ្នក​ប្រសើរ​ ​ល្បី​ក្នុង​ដែន​អង្គៈ​ ​ព្រះ​សោ​ណៈ​នោះ​ ​ជា​អ្នក​ប្រសើរ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​បាន​ដល់​នូវ​ត្រើយ​នៃ​ទុក្ខ​ ​ក្នុងថ្ងៃនេះ​។​ ​ភិក្ខុ​កាត់​ ​នូវ​សំយោជនៈ​ ​(​ខាងក្រោម​)​ ​៥ផង​ ​លះបង់​នូវ​សំយោជនៈ​ ​(​ខាងលើ​)​ ​៥ផង​ ​ចំរើន​នូវ​ឥន្ទ្រិយ​ ​៥​ ​តទៅទៀត​ផង​ ​ជា​អ្នក​កន្លង​នូវ​ធម៌​ ​ជា​គ្រឿង​ជាប់​ចំពាក់​ ​៥​ ​យ៉ាង​ផង​ ​ទើប​ហៅថា​ ​អ្នក​ឆ្លង​នូវ​អន្លង់​បាន​។​ ​សីល​ ​សមាធិ​ ​និង​បញ្ញា​ ​នៃ​ភិក្ខុ​អ្នកមាន​មានះ​ ​ដូច​បបុស​ ​ជា​អ្នក​ប្រមាទ​ ​មាន​សេចក្តី​ប្រាថ្នា​ខាងក្រៅ​ ​រមែង​មិនដល់​នូវ​ការ​ពេញលេញ​ឡើយ​។​ ​ព្រោះថា​ ​អំពើ​ណា​ដែល​ត្រូវ​ធើ្វ​ ​អំពើនោះ​ ​ពួក​ភិក្ខុ​ណា​បោះបង់ចោល​ ​ត្រឡប់​ធើ្វ​អំពើ​ដែល​មិន​ត្រូវ​ធើ្វ​វិញ​ ​អាសវៈ​ទាំងឡាយ​ ​នៃ​ពួក​ភិក្ខុ​ទាំងនោះ​ ​ដែល​ជា​អ្នកមាន​មានះ​ ​ដូច​បបុស​ ​ជា​អ្នក​ប្រមាទ​ ​រមែង​ចំរើន​ឡើង​។​ ​លុះតែ​កាយគតាសតិ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ប្រារព្ធ​ល្អជា​និច្ច​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​ជា​អ្នកមាន​កិរិយា​ធើ្វ​រឿយ​ ​ៗ​ ​ក្នុង​អំពើ​ដែល​ត្រូវ​ធើ្វ​ ​មិន​សេព​នូវ​អំពើ​ ​ដែល​មិន​ត្រូវ​ធើ្វ​ ​អាសវៈ​ទាំងឡាយ​ ​នៃ​ភិក្ខុ​ទាំងឡាយ​មានស្មារតី​ ​ជា​អ្នកដឹងខ្លួន​ ​រមែង​ដល់​នូវ​សេចក្តី​វិនាស​ទៅ​។​ ​ផ្លូវត្រង់​ ​ព្រះ​សាស្តា​បាន​ប្រាប់​ហើយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ដើរទៅ​ចុះ​ ​កុំ​ត្រឡប់​វិញ​ឡើយ​ ​កុលបុត្រ​គប្បី​ដាស់តឿន​ខ្លួន​ដោយខ្លួនឯង​ ​គប្បី​ ​(​នាំ​ខ្លួន​)​ ​ទៅកាន់​ព្រះនិព្វាន​។​
ថយ | ទំព័រទី ៣២ | បន្ទាប់
ID: 636866934960720362
ទៅកាន់ទំព័រ៖