ព្រះត្រៃបិដក ភាគ ៥៧
នគរជាទីបំផុតនៃដែន ដែលគេគ្រប់គ្រងហើយ ទាំងខាងក្នុងខាងក្រៅ យ៉ាងណាមិញ អ្នកទាំងឡាយ ចូរគ្រប់គ្រងខ្លួន យ៉ាងនោះ ខណៈកុំកន្លងនូវអ្នកទាំងឡាយឡើយ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរនឹងការរស់នៅទេ ខ្ញុំរង់ចាំតែកាល (បរិនិព្វាន) ប៉ុណ្ណោះ ដូចអ្នកស៊ីឈ្នួល ទន្ទឹងតែអស់ថ្ងៃ។ ខ្ញុំមិនត្រេកអរនឹងសេចក្តីស្លាប់ ខ្ញុំមិនត្រេកអរនឹងការរស់នៅ ខ្ញុំជាអ្នកដឹងខ្លួន មានស្មារតីតាំងមាំ រង់ចាំតែកាល (បរិនិព្វាន) ប៉ុណ្ណោះ។ ព្រះសាស្តា ខ្ញុំបានបម្រើហើយ ព្រះពុទ្ធសាសនា ខ្ញុំបានធើ្វហើយ ភារៈធ្ងន់ ខ្ញុំបានដាក់ចុះហើយ តណ្ហាគ្រឿងនាំសត្វទៅកាន់ភព ខ្ញុំបានដកចោលហើយ។ ខ្ញុំចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍ គឺការអស់ទៅនៃសំយោជនៈទាំងពួងនោះ ខ្ញុំបានដល់ហើយ។ អ្នកទាំងឡាយ ចូរឲ្យដល់ព្រម ដោយសេចក្តីមិនប្រមាទចុះ នេះជាពាក្យប្រៀនប្រដៅរបស់ខ្ញុំ ណ្ហើយចុះ ខ្ញុំនឹងបរិនិព្វាន ខ្ញុំជាអ្នកមានចិត្តរួចស្រឡះហើយ ចាកកិលេសទាំងពួង។
រេវតត្ថេរ។
[២៤៦] គោអាជានេយ្យដ៏ចំរើន ដែលបុគ្គលទឹមហើយក្នុងនឹម ជាសត្វនាំទៅនូវធុរៈ ទុកជាម្ចាស់ញាំញីដោយភារៈដ៏លើសលុបក៏ដោយ ក៏មិនរលាស់ចោលនូវនឹមដែលម្ចាស់ទឹមឡើយ យ៉ាងណាមិញ
ID: 636866935957537376
ទៅកាន់ទំព័រ៖