ព្រះត្រៃបិដក ភាគ ៥៧

 ព្រះ​ភទ្ទិ​យៈ​ជា​បុត្រ​នៃ​សក្យា​នី​ ​ឈ្មោះ​គោ​ធា​ ​ព្យាយាម​ជាប់​មិន​ដាច់​ ​ជា​អ្នកមាន​ព្យាយាម​មុតមាំ​ ​ព្យាយាម​ជាប់​មិន​ដាច់​ ​ត្រេកអរ​ចំពោះ​បិណ្ឌបាត​ ​ដែល​មកដល់​បាត្រ​ ​ដោយ​ការស្វែងរក​ ​មិន​មាន​សេចក្តី​ប្រកាន់​ ​ចំរើន​ឈាន​។​ ​
 ខ្ញុំ​ព្រះអង្គ​លះបង់​នូវ​ភាជនៈ​ ​មាន​ទម្ងន់​ជា​ច្រើ​នប​លៈ​ ​ជា​វិការ​នៃ​មាស​ ​មាន​ក្បាច់​ដ៏​ច្រើន​ស្រទាប់​ ​ហើយ​កាន់​យក​នូវ​បាត្រដី​នេះ​ ​ចាត់ជា​ការ​អភិសេក​ទី​ ​២​។​ ​ក្នុង​កាលមុន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​ពួក​ជន​ដៃ​កាន់​ព្រះ​ខាន់​រក្សា​ហើយ​ ​ក្នុង​ទី​ខ្ពស់​ ​មាន​កំពែង​ដ៏​មូល​ ​មាន​ប៉ម​ ​និង​ក្លោងទ្វារ​យ៉ាង​មាំ​ ​គង់នៅ​រន្ធត់​។​ ​ថ្ងៃនេះ​ព្រះ​ភទ្ទិ​យៈ​ដ៏​ចំរើន​ ​ជា​បុត្រ​នៃ​សក្យា​នី​ ​ឈ្មោះ​គោ​ធា​នោះ​ ​មិន​មាន​សេចក្តី​តក់​ស្ល​ត់​ ​បាន​លះបង់​នូវ​ភ័យ​ដ៏​ពន្លឹក​ ​ចូលកាន់​ព្រៃ​ ​ចំរើន​ឈាន​។​ ​ខ្ញុំ​ព្រះអង្គ​បាន​តម្កល់​ខ្លួន​ក្នុង​សីលក្ខន្ធ​ ​ចំរើន​នូវ​សតិ​ ​និង​បញ្ញា​ ​ក៏បាន​ដល់​នូវ​ការ​អស់​ទៅ​នៃ​សំយោជនៈ​ទាំងពួង​តាមលំដាប់​។​ ​

​ព្រះ​ភទ្ទិ​យត្ថេ​រ​ ​ជា​បុត្រ​នៃ​សក្យា​នី​ ​ឈ្មោះ​កា​លិ​គោ​ធា​។​


 [​២៥៦​]​ ​បពិត្រ​ព្រះ​សមណៈ​ ​ព្រះអង្គ​កំពុង​ស្ដេចយាង​ ​តែ​ពោល​ថា​ ​តថាគត​ឈប់​ ​ទាំង​ពោល​ចំពោះ​ខ្ញុំ​ដែល​ឈប់​ ​ថា​ជា​បុគ្គល​មិន​ទាល់​ឈប់​ដូច្នេះ​វិញ​ ​បពិត្រ​ព្រះ​សមណៈ​ ​ខ្ញុំ​សូម​សួរ​សេចក្តី​នុ៎ះ​នឹង​ព្រះអង្គ​ ​ព្រោះ​ហេតុអ្វី​ ​បាន​ជា​ព្រះអង្គ​ ​ឈ្មោះថា​ឈប់​ ​ខ្ញុំ​ព្រះអង្គ​ឈ្មោះថា​ ​មិនឈប់​។
ថយ | ទំព័រទី ៧០ | បន្ទាប់
ID: 636866956462720206
ទៅកាន់ទំព័រ៖