ព្រះត្រៃបិដក ភាគ ៥៧

​បុគ្គល​រមែង​ស្តាប់​នូវ​សំឡេង​ទាំងអស់​បាន​ដោយសារ​ត្រចៀក​ ​បុគ្គល​មាន​ចក្ខុ​ ​រមែង​ឃើញ​រូប​គ្រប់យ៉ាង​ ​ចំណែក​អ្នកប្រាជ្ញ​ ​មិន​គួរ​លះ​ចោល​ ​(​ឬ​ប្រកាន់​)​ ​នូវ​អារម្មណ៍​ទាំងពួង​ ​ដែល​ខ្លួន​ឃើញ​ហើយ​ ​ឮ​ហើយ​ឡើយ​។​ ​បុគ្គល​អ្នកមាន​ភ្នែក​ ​គប្បី​ធើ្វ​ដូចជា​ខ្វាក់​ ​បុគ្គល​អ្នកមាន​ត្រចៀក​ ​គប្បី​ធើ្វ​ដូចជា​ថ្លង់​ ​បុគ្គល​អ្នកមាន​បញ្ញា​ ​គប្បី​ធើ្វ​ដូចជា​គ​ ​បុគ្គល​អ្នកមាន​កំឡាំង​ ​គប្បី​ធើ្វ​ដូចជា​អ្នក​ខ្សោយ​កំឡាំង​ ​តែ​កាលបើ​ហេតុ​ ​(​មិន​គួរ​ធើ្វ​)​ ​កើតឡើង​ហើយ​ ​ត្រូវ​ដេក​ដូចជា​ដេក​ស្លាប់​។​

​មហា​កច្ចាយនត្ថេរ​។​


 [​២៣១​]​ ​ភិក្ខុ​ណា​ ​គ្មាន​សេចក្តី​ក្រោធ​ ​មិន​ចង​សេចក្តី​ក្រោធ​ទុក​ ​មិន​មាន​មាយា​ ​ប្រាសចាក​សេចក្តី​ញុះញង់​ ​ភិក្ខុ​មាន​សភាព​ដូច្នោះ​នោះ​ឯង​ ​រមែង​មិន​សោយសោក​ក្នុង​ខាងមុខ​ ​ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាងនេះ​។​ ​ភិក្ខុ​ណា​ ​គ្មាន​សេចក្តី​ក្រោធ​ ​មិន​ចង​សេចក្តី​ក្រោធ​ទុក​ ​មិន​មាន​មាយា​ ​ប្រាសចាក​សេចក្តី​ញុះញង់​ ​មាន​ទ្វារ​រក្សា​ហើយ​គ្រប់​កាល​ ​ភិក្ខុ​នោះ​ ​រមែង​មិន​សោយសោក​ក្នុង​ខាងមុខ​ ​ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាងនេះ​។​ ​ភិក្ខុ​ណា​ ​គ្មាន​សេចក្តី​ក្រោធ​ ​មិន​ចង​សេចក្តី​ក្រោធ​ទុក​ ​មិន​មាន​មាយា​ ​ប្រាសចាក​សេចក្តី​ញុះញង់​ ​មាន​សីល​ល្អ​ ​ភិក្ខុ​នោះ​ ​រមែង​មិន​សោយសោក​ក្នុង​ខាងមុខ​ ​ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាងនេះ​។​ ​ភិក្ខុ​ណា​ ​គ្មាន​សេចក្តី​ក្រោធ​ ​មិន​ចង​សេចក្តី​ក្រោធ​ទុក​ ​មិន​មាន​មាយា​ ​ប្រាសចាក​សេចក្តី​ញុះញង់​ ​មាន​មិត្ត​ល្អ​ ​ភិក្ខុ​នោះ​ ​រមែង​មិន​សោក​ស្តាយ​ ​ក្នុង​កាល​ខាងមុខ​ ​ដោយ​សេចក្តី​ប្រតិបត្តិ​យ៉ាងនេះ​។​
ថយ | ទំព័រទី ៨ | បន្ទាប់
ID: 636866928116158875
ទៅកាន់ទំព័រ៖