ព្រះត្រៃបិដក ភាគ ៥៧

​បុគ្គល​ណា​ ​ជា​អ្នក​វិបត្តិ​សីល​ ​មានគំនិត​អាក្រក់​ ​ប្រាកដជា​អ្នក​ទ្រុស្ដសីល​ ​ធ្វើតាម​តែ​ប្រាថ្នា​ ​មានចិត្ត​រាយមាយ​ ​មិន​មាន​ធម៌​ស​ ​បុគ្គល​នោះ​ ​មិន​គួរ​ ​(​ស្លៀកដណ្ដប់​)​ ​នូវ​សំពត់​កាសាវៈ​ឡើយ​។​ ​លុះតែ​បុគ្គល​ណា​ ​បរិបូណ៌​ដោយ​សីល​ ​ប្រាសចាក​ឆន្ទ​រាគៈ​ ​មានចិត្ត​តាំង​មាំ​ ​មាន​សេចក្តី​ត្រិះរិះ​ក្នុង​ចិ​ត្ត​ដ៏ស​ ​បុគ្គល​នោះ​ឯង​ ​ទើប​គួរ​ ​(​ស្លៀកដណ្ដប់​)​ ​នូវ​សំពត់​កាសាវៈ​។​ ​សីល​របស់​បុគ្គល​ណា​មិន​មាន​ ​បុគ្គល​នោះ​ ​ជា​អ្នក​រវើរវាយ​ ​ក្រអឺតក្រអោង​ ​ជា​បុគ្គល​ពាល​ ​គួរតែ​ ​(​ស្លៀកដណ្ដប់​)​ ​នូវ​សំពត់​មាន​ពណ៌ស​ ​និង​ស្លៀកដណ្ដប់​នូវ​សំពត់​កាសាវៈ​ដូចម្ដេច​កើត​។​ ​ក្នុង​កាល​ជា​អនាគត​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ជា​អ្នកមាន​ចិត្តប្រទូស្ត​ ​ជា​អ្នក​ឃ្នើសឃ្នង​ ​នឹង​សង្កត់សង្កិន​នូវ​ពួក​លោក​ដែល​ប្រកបដោយ​តា​ទិ​គុណ​ ​មានចិត្ត​ប្រកបដោយ​មេត្តា​។​ ​ពួក​ភិក្ខុ​ពាល​ ​ដែល​មានគំនិត​អាក្រក់​ ​ប្រាកដជា​អ្នក​ទ្រុស្តសីល​ ​ធ្វើតាម​តែ​ប្រាថ្នា​ ​កាលបើ​ពួក​ព្រះ​ថេរៈ​ ​បង្ហាត់​នូវ​ការ​ស្លៀកដណ្ដប់​ចីវរ​ ​នឹង​មិនព្រម​ស្ដាប់​។​ ​ពួក​ភិក្ខុ​ពាល​ទាំងនោះ​ ​ដែល​ឧបជ្ឈាយាចារ្យ​ ​ឲ្យ​សិក្សា​យ៉ាងនោះ​ហើយ​ ​ក៏​ជា​បុគ្គល​មិន​មានការ​គោរព​គ្នានឹងគ្នា​ ​នឹង​មិន​អើពើ​ចំពោះ​ឧបជ្ឈាយាចារ្យ​ ​ដូច​សេះ​មានពុត​ត្បុត​ ​មិន​អើពើ​នឹង​នាយ​សារថី​។​ ​ក្នុង​កាល​ជា​អនាគត​ ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​នឹង​មាន​សេចក្តី​ប្រតិបត្តិ​យ៉ាងនេះ​ ​ក្នុង​បច្ឆិមកាល​ដែល​មកដល់​។​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់
ID: 636866963044766677
ទៅកាន់ទំព័រ៖