ព្រះត្រៃបិដក ភាគ ៥៧

​អ្នកប្រាជ្ញ​ទាំងឡាយ​ ​សរសើរ​នូវ​ភិក្ខុ​អ្នកមាន​ឈាន​ ​មាន​ព្យាយាម​ទៀងទាត់​ ​មានការ​ឃើញច្បាស់​ដោយ​សុខុម​ទិដ្ឋិ​ ​ត្រេកអរ​ក្នុង​ធម៌​ជាទី​អស់​ទៅ​នៃ​ឧបាទាន​នោះ​ ​ថា​ជា​សប្បុរស​។​ ​មហាសមុទ្រ​ ​ប្រឹថពី​ ​ភ្នំ​ ​និង​ខ្យល់​ ​មិន​គួរ​ឧបមា​នឹង​វិមុត្តិ​ដ៏​ប្រសើរ​ ​របស់​ព្រះ​សាស្ដា​ទេ​។​ ​ព្រះ​ថេរៈ​អ្នក​ញ៉ាំង​ចក្ក​ ​គឺ​ធម៌​ឲ្យ​ប្រព្រឹត្តទៅ​តាម​ ​(​ព្រះ​សារីបុត្ត​)​ ​លោក​មាន​ប្រាជ្ញា​ច្រើន​ ​មានចិត្ត​ខ្ជាប់ខ្ជួន​ ​ស្មើដោយ​ដី​ ​ទឹក​ ​ភ្លើង​ ​មិន​ត្រេកអរ​ ​មិន​ប្រទូស្ត​។​ ​ព្រះ​ថេរៈ​ ​សម្រេច​នូវ​បញ្ញាបារមី​ ​មាន​ប្រាជ្ញា​ច្រើន​ ​ជាម​ហា​មុនិ​ ​ជា​បុគ្គល​មិន​គ​ ​តែ​មាន​សភាព​ដូចជា​គ​ ​មានចិត្ត​ដ៏​ត្រជាក់​គ្រប់​កាល​។​ ​ព្រះ​សាស្ដា​ ​ខ្ញុំ​បាន​បំរើ​ហើយ​។​បេ​។​ ​តណ្ហា​ជា​គ្រឿង​នាំទៅ​កាន់​ភព​ ​ខ្ញុំ​ក៏បាន​ដកចេញ​ហើយ​។​ ​អ្នក​ទាំងឡាយ​ ​ចូរ​ញ៉ាំង​សេចក្តី​មិន​ប្រមាទ​ ​ឲ្យ​បរិបូណ៌​ ​នេះ​ជា​ពាក្យ​ប្រៀនប្រដៅ​របស់ខ្ញុំ​ ​ឥឡូវនេះ​ ​ខ្ញុំ​នឹង​បរិនិព្វាន​ ​ខ្ញុំ​ជា​បុគ្គល​ផុត​ស្រឡះ​ចាក​កិលេស​កាម​ទាំងអស់​។​ ​

​សារីបុត្តត្ថេរ​។​


 [​២៦១​]​ ​បណ្ឌិត​មិន​គួរ​ធ្វើស​ខិ​ភាព​ ​គឺ​ភាពជា​សម្លាញ់​នឹង​បុគ្គល​អ្នក​ញុះញង់​ ​អ្នក​ក្រេវក្រោធ​ ​អ្នក​កំណាញ់​ ​ទាំង​ជា​អ្នក​ត្រេកអរ​នឹង​សេចក្ដីវិនាស​ទេ​ ​(​ព្រោះថា​)​ ​ការសេពគប់​នឹង​បុរស​អាក្រក់​ ​ជា​អំពើ​ដ៏​លាមក​។​ ​
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 636866964712792083
ទៅកាន់ទំព័រ៖