ព្រះត្រៃបិដក ភាគ ៥៧

​ថេរគាថា​ ​ចត្តាឡីស​និបាត​


 [​២៦២​]​ ​ភិក្ខុ​មិន​គប្បី​ប្រព្រឹត្ត​ ​មាន​គណៈ​ចោមរោម​ ​(​ព្រោះ​)​ ​រមែង​មានចិត្ត​ក្ដៅ​ ​ក្រហាយ​ ​បាន​សមាធិ​ ​ដោយ​លំបាក​ ​ការសង្គ្រោះ​ជន​នានា​ ​នាំមក​នូវ​សេចក្ដីទុក្ខ​ ​ភិក្ខុ​ ​ឃើញ​ដូច្នេះហើយ​ ​មិន​គប្បី​ត្រេកអរ​នឹង​គណៈ​ឡើយ​។​ ​អ្នកប្រាជ្ញ​ ​មិន​គប្បី​ចូល​ទៅ​ ​អែបអប​នឹង​ត្រកូល​ទាំងឡាយ​ទេ​ ​(​ព្រោះ​)​ ​រមែង​មានចិត្ត​ក្ដៅក្រហាយ​ ​បាន​សមាធិ​ដោយ​លំបាក​ ​ភិក្ខុ​ណា​ជា​អ្នក​ល្មោភ​ក្នុង​រស​មាន​ចម្ងាញ់​ ​ភិក្ខុ​នោះ​ជា​អ្នក​រនះរនាត​ ​ជាប់ចិត្ត​ក្នុង​រស​ ​រមែង​ខូចបង់​ប្រយោជន៍​។​ ​មែនពិត​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​បានដឹង​នូវ​ការថ្វាយបង្គំ​ ​និង​ការ​បូជា​ ​ក្នុង​ត្រកូល​ទាំងឡាយ​ថា​ ​ដូចជា​ភក់​ ​(​ព្រោះថា​)​ ​សរ​ ​គឺ​កិលេស​ល្អិត​ ​ៗ​ ​ភិក្ខុ​កន្លង​បង់​បាន​ដោយ​លំបាក​ ​គ្រឿង​សក្ការៈ​ ​បុរស​លាមក​ ​លះបង់​បាន​ដោយ​ក្រ​។​ ​ខ្ញុំ​ចុះ​ចាក​សេនាសនៈ​ ​(​លើ​ភ្នំ​)​ ​ចូល​ទៅកាន់​នគរ​ ​ដើម្បី​បិណ្ឌបាត​។​ ​ខ្ញុំ​បាន​យកចិត្ត​ទុកដាក់​ ​ចូល​ទៅ​ឈរ​ជិត​ ​បុរស​ឃ្លង់​ ​ដែល​កំពុងតែ​បរិភោគ​។​ ​បុរស​នោះ​ ​បាន​បង្អោន​ពំនូត​បាយ​ ​ដល់​ខ្ញុំ​ដោយដៃ​ ​ដែល​មាន​រោគ​ឃ្លង់​ទុំ​ផេរ​ ​ៗ​ ​ហើយ​ ​កាល​បុរស​នោះ​ ​កំពុង​ដាក់​ពំនូត​បាយ​ ​ម្រាមដៃ​ក៏​ដាច់​ធ្លាក់ទៅក្នុង​បាត​នុ៎ះ​។​ ​
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 636866965989655115
ទៅកាន់ទំព័រ៖