ព្រះត្រៃបិដក ភាគ ៥៨
សុត្តន្តបិដក ខុទ្ទកនិកាយ ជាតក
សត្តមភាគ
សូមថ្វាយបង្គំព្រះមានព្រះភាគ ជាអរហន្តសម្មាសម្ពុទ្ធអង្គនោះ។
ឯកនិបាតជាតក
អបណ្ណកវគ្គ ទី១
អបណ្ណកជាតក ទី១
[១] (ព្រះមានព្រះភាគ ទ្រង់ត្រាស់ថា) បុគ្គលពួកខ្លះជាបណ្ឌិត រមែងប្រកាន់ហេតុដែលមិនខុស បុគ្គលពួកខ្លះ ត្រិះរិះយកឯង រមែងប្រកាន់ហេតុទី ២ (ហេតុខុស) មេធាវីបុគ្គល បានដឹងនូវហេតុដែលខុស និងហេតុដែលមិនខុសនេះហើយ គប្បីកាន់យកនូវហេតុដែលមិនខុសនោះ។
ចប់ អបណ្ណកជាតក ទី១។
វណ្ណុបថជាតក ទី២
[២] (ព្រះសម្ពុទ្ធត្រាស់ថា) ពួកជនមិនខ្ជិលច្រអូស កាលជីក (ផែនដី) ត្រង់ផ្លូវខ្សាច់ ឬក្នុងទីទួល បាននូវទឹកត្រង់ផ្លូវនោះ (យ៉ាងណា)
ID: 636867198950999742
ទៅកាន់ទំព័រ៖