ព្រះត្រៃបិដក ភាគ ៥៨

 ​[​២៥០​]​ ​(​អាចារ្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​សេចក្ដី​ចំរើន​រមែង​មាន​ក្នុង​បុគ្គល​មាន​សរីរៈ​ល្អ​ ​យើង​សូម​ធ្វើ​នមស្ការ​ចំពោះ​បុគ្គល​ចាស់​ ​សេចក្ដី​ចំរើន​ ​រមែង​មាន​ក្នុង​បុគ្គល​ដែល​មាន​ជាតិ​ល្អ​ ​តែ​សីល​រមែង​ពេញចិត្ត​ដល់​យើង​ទាំងឡាយ​។​

​ចប់​ ​សាធុ​សីល​ជាតក​ ​ទី១០​។
​ចប់​ ​រុហ​ក​វគ្គ​ ​ទី៥​។​
​ឧទ្ទាន​នៃ​រុហ​ក​វគ្គ​នោះ​គឺ​​


​និយាយ​អំពី​រុហ​ក​ព្រាហ្មណ៍​ ​១​ ​ស្រី​មាន​រូបល្អ​ ​១​ ​បុរស​ដែលគេ​ប្រហារ​ដោយ​អង្រែ​ ​១​ ​ទេវតា​ព្រាត់ប្រាស​ ​១​ ​ស្រះ​បោក្ខរណី​ ​១​ ​ជា​គំរប់​ ​៥​ ​តពីនោះមក​ ​ពួក​ឈ្មួញ​រួចពី​អារក្សទឹក​ ​១​ ​ញញឹម​ ​១​ ​ការ​មក​អស់កាលដ៏យូរ​ ​១​ ​ជង្រុក​ ​១​ ​សរីរៈ​ ​១​ ​ត្រូវជា​ ​១០​ ​ជាតក​។​
ថយ | ទំព័រទី ១០០ | បន្ទាប់
ID: 636867260005741873
ទៅកាន់ទំព័រ៖