ព្រះត្រៃបិដក ភាគ ៥៨
សត្វឥតជើងកុំបៀតបៀនអាត្មាអញឡើយ សត្វជើងពីរកុំបៀតបៀនអាត្មាអញឡើយ សត្វជើង ៤ កុំបៀតបៀនអាត្មាអញឡើយ សត្វជើងច្រើនកុំបៀតបៀនអាត្មាអញឡើយ សព្វសត្វទាំងឡាយផង សព្វប្រាណទាំងឡាយផង សព្វភូតទាំងឡាយផង ទាំងអស់គ្នា សូមសព្វសត្វ (ទាំងនោះ) ឃើញនូវសេចក្ដីចំរើនទាំងឡាយ សេចក្ដីលាមកអាក្រក់តិចតួច កុំមកដល់ឡើយ គឺថា កុំកើតមានដល់សត្វទាំងនោះឡើយ។
[២៥៦] ព្រះពុទ្ធមានគុណប្រមាណមិនបាន ព្រះធម៌មានគុណប្រមាណមិនបាន ព្រះសង្ឃមានគុណប្រមាណមិនបាន សត្វលូន ឬសត្វវារទាំងឡាយ គឺពស់ ខ្ទួយ ក្អែប ពីងពាង តុកកែ និងកណ្ដុរ សុទ្ធតែមានប្រមាណ (មិនច្រើនដូចគុណព្រះរតនត្រ័យ) កិរិយារក្សា អាត្មាអញបានធ្វើហើយ កិរិយាការពារ អាត្មាអញបានធ្វើហើយ ពួកសត្វ (កាច) ទាំងឡាយ ចូរចៀសចេញទៅ អាត្មាអញ (ធ្វើ) នូវនមស្ការ ចំពោះព្រះមានព្រះភាគ នមស្ការចំពោះព្រះសម្មាសម្ពុទ្ធទាំងឡាយ ៧ ព្រះអង្គ។
ចប់ ខន្ធបរិត្តជាតក ទី៣។
ID: 636867261000978798
ទៅកាន់ទំព័រ៖