ព្រះត្រៃបិដក ភាគ ៥៨

​ពីរ​ណ​ត្ថ​ម្ភ​ក​វគ្គ​ ​ទី៧​
​សោម​ទត្ត​ជាតក​ ​ទី១​


 [​២៧១​]​ ​(​ពោធិសត្វ​ ​ពោល​ថា​ ​បពិត្រ​លោក​អាពុក​)​ ​លោក​មិន​មាន​សេចក្តី​ធ្វេសប្រហែស​ជានិច្ច​ ​បាន​ធ្វើ​សេចក្ដីព្យាយាម​ ​ក្នុង​ព្រៃស្មសាន​ ​ដ៏​ដេរដាស​ដោយ​គុម្ព​នៃ​ស្បូវ​អ​ណ្ដាស​ ​អស់​ ​១​ ​ឆ្នំា​ ​(​កាលបើ​ដូច្នេះ​)​ ​លោក​ចូរ​ទៅកាន់​បរិសទ្យ​ ​ហើយ​ធ្វើ​ ​(​នូវ​ហេតុ​នោះ​)​ ​ឲ្យ​ទៅជា​ហេតុ​ដទៃ​វិញ​ ​សេចក្ដីព្យាយាម​ ​រមែង​មិន​រក្សា​នូវ​បុគ្គល​ដែល​ឥត​ប្រាជ្ញា​ឡើយ​។​
 [​២៧២​]​ ​(​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​ម្នាល​សោម​ទត្ត​ជា​កូន​ ​ធម្មតា​ជន​អ្នក​សូម​គេ​ ​រមែង​ដល់​នូវ​ហេតុ​ពីរ​យ៉ាង​ ​គឺ​មិនបាន​នូវ​ទ្រព្យ​ ​១​ ​បាន​នូវ​ទ្រព្យ​ ​១​ ​ព្រោះថា​ ​ការ​សូម​គេ​ ​រមែង​មាន​សភាព​យ៉ាងនេះ​ជា​ធម្មតា​។​

​ចប់​ ​សោម​ទត្ត​ជាតក​ ​ទី១​។​


​ឧច្ឆិដ្ឋ​ភត្ត​ជាតក​ ​ទី២​


 [​២៧៣​]​ ​(​ព្រាហ្មណ៍​ ​ពោល​ថា​)​ ​អាការ​ខាងលើ​ដទៃ​ ​អាការ​ខាងក្រោម​ដទៃ​ ​ម្នាលនាង​ព្រាហ្មណី​ ​អញ​សួរ​ចំពោះ​នាង​ថា​ ​បាយ​ខាងក្រោម​ ​តើ​ដូចម្ដេច​ ​បាយ​ខាងលើ​ ​តើ​ដូចម្ដេច​។​
ថយ | ទំព័រទី ១០៨ | បន្ទាប់
ID: 636867275649366638
ទៅកាន់ទំព័រ៖