ព្រះត្រៃបិដក ភាគ ៥៨

​សេ​គ្គុ​ជាតក​ ​ទី៧​


 ​[​២៨៣​]​ ​(​បិតា​ ​ពោល​ថា​)​ ​សត្វលោក​ទាំងអស់​ ​ជា​អ្នកមាន​ចិត្តរីករាយ​ ​(​ដោយ​ការ​សេពកាម​)​ ​នាង​សេ​គ្គុ​ ​ជា​ស្រី​មិន​ឈ្លាស​ក្នុង​ធម៌​របស់​អ្នកស្រុក​ ​នាង​ដែល​យើង​ចាប់​ហើយ​ ​យំ​ក្នុង​ព្រៃ​ ​ដោយធម្មតា​ណា​ ​ធម្មតា​នោះ​របស់​នាង​ ​ឈ្មោះថា​ ​នៅក្មេង​ទេ​ឬ​។​
 [​២៨៤​]​ ​(​នាង​សេ​គ្គុ​កុមារិកា​ ​ពោល​ថា​)​ ​ជន​ណា​គប្បី​ជាទី​ពឹង​របស់ខ្ញុំ​ ​ដែល​ទុក្ខ​ពាល់ត្រូវ​ហើយ​ ​ជន​នោះ​ជា​បិតា​របស់ខ្ញុំ​ ​បាន​ប្រទូស្ត​ក្នុង​ព្រៃ​ ​ខ្ញុំ​នោះ​កន្ទក់កន្ទេញ​ចំពោះ​អ្នកណា​ ​ក្នុង​កណ្ដាល​ព្រៃ​ ​បិតា​ណា​ ​ជា​អ្នកការពារ​ ​បិតា​នោះ​ធ្វើ​នូវ​កម្ម​ដ៏​សហ័ស​។​

​ចប់​ ​សេ​គ្គុ​ជាតក​ ​ទី៧​។​


​កូដ​វាណិជ​ជាតក​ ​ទី៨​


 [​២៨៥​]​ ​(​វិនិច្ឆយាមាត្យ​ពោធិសត្វ​ ​ពោល​ថា​)​ ​កល​បញ្ឆោត​តប​ចំពោះ​បុគ្គល​អ្នកមាន​កល​បញ្ឆោត​ ​អ្នក​គិត​ល្អ​ហើយ​ ​ការ​កោង​តប​ចំពោះ​បុគ្គល​អ្នក​កោង​ ​អ្នក​បាន​តទល់​ ​(​ល្អ​)​ ​ហើយ​ ​ថាបើ​កណ្តុរ​ទាំងឡាយ​ ​គប្បី​ស៊ី​នូវ​ផាល​មែន​ ​ហេតុអ្វី​ក៏​សត្វ​ខ្លែង​ទាំងឡាយ​ ​នាំ​ក្មេង​ទៅ​មិនបាន​។​
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 636867277159833031
ទៅកាន់ទំព័រ៖