ព្រះត្រៃបិដក ភាគ ៥៨

​ធម្ម​ទ្ធ​ជ​ជាតក​ ​ទី១០​


 [​២៨៩​]​ ​(​សក្កទេវរាជ​ ​ពោល​ថា​)​ ​អ្នកមាន​សភាព​រស់នៅ​ជា​សុខ​ ​ចេញ​ចាក​ដែន​ ​ហើយ​មកកាន់​ព្រៃ​ដ៏​ស្ងាត់​ ​អ្នកនោះ​តែម្នាក់ឯង​ ​អង្គុយ​សញ្ជប់សញ្ជឹង​នៅ​ជិត​គល់ឈើ​ ​(​ក្នុង​ព្រៃ​)​ ​ដូចជា​មនុស្សកំព្រា​។​
 [​២៩០​]​ ​(​បុរោហិត​ពោធិសត្វ​ ​ពោល​ថា​)​ ​ខ្ញុំ​មាន​សភាព​រស់នៅ​ជា​សុខ​ ​ចេញ​ចាក​ដែន​ ​ហើយ​មកកាន់​ព្រៃ​ស្ងាត់​ ​ខ្ញុំ​នោះ​តែម្នាក់ឯង​ ​ការ​រឭក​ធម៌​របស់​សប្បុរស​ ​អង្គុយ​សញ្ជប់សញ្ជឹង​ ​ជិត​គល់ឈើ​ ​(​ក្នុង​ព្រៃ​)​ ​ដូចជា​មនុស្សកំព្រា​។​

​ចប់​ ​ធម្ម​ទ្ធ​ជ​ជាតក​ ​ទី១០​។​
​ចប់​ ​ពីរ​ណ​ត្ថ​ម្ភ​ក​វគ្គ​ ​ទី៧​។​
​ឧទ្ទាន​នៃ​ពីរ​ណ​ត្ថ​ម្ភ​ក​វគ្គ​នោះ​គឺ​


​និយាយ​អំពី​គុម្ព​ស្មៅ​រណ្ដាស​ដ៏​ប្រសើរ​ ​១​ ​អ្នករបាំ​ ​១​ ​ស្ដេច​ភុ​រុ​ដ៏​ឧត្តម​ប្រសើរ​ ​១​ ​ស្ទឹង​ពេញដោយ​ទឹក​ ​១​ ​បុគ្គល​និយាយ​ច្រើន​ ​១​ ​ភ្លើង​ ​១​ ​ព្រៃធំ​ ​១​ ​សត្វ​កណ្ដុរ​ ​១​ ​មនុស្ស​ដោះយារ​ ​១​ ​មនុស្សកំព្រា​ ​១​ ​ត្រូវជា​ ​១០​។​
ថយ | ទំព័រទី ១១៤ | បន្ទាប់
ID: 636867277972489513
ទៅកាន់ទំព័រ៖