ព្រះត្រៃបិដក ភាគ ៥៨

​សិគាល​វគ្គ​ ​ទី១០​
​សព្វ​ទា​ឋិ​ជាតក​ ​ទី១​


 ​[​៣៣២​]​ ​(​ព្រះ​សាស្តា​ ​ទ្រង់​ត្រាស់​ថា​)​ ​ចចក​ ​រឹងត្អឹង​ដោយ​មានះ​ ​ត្រូវការ​ដោយ​បរិវារ​ ​(​ច្រើន​)​ ​ក៏​ដល់​ភូមិ​សម្បត្តិ​ដ៏​ធំ​ ​បាន​ជា​សេ្ដច​នៃ​ពួក​សត្វ​មាន​ចង្កូម​ទាំងពួង​។​
 [​៣៣៣​]​ ​បណ្ដា​មនុស្ស​ទាំងឡាយ​ ​មនុស្ស​ណា​ ​ជា​អ្នកមាន​បរិវារ​ ​មនុស្ស​នោះ​ ​ឈ្មោះថា​ជាធំ​ក្នុង​ពួក​បរិវារ​នោះ​ ​ដូចជា​ចចក​ ​(​បាន​ជាធំ​)​ ​ជាង​សត្វ​មាន​ចង្កូម​ទាំងឡាយ​ ​ដូច្នោះឯង​។​

​ចប់​ ​សព្វ​ទា​ឋិ​ជាតក​ ​ទី១​។​


​សុនខ​ជាតក​ ​ទី២​


 [​៣៣៤​]​ ​(​ព្រះពោធិសត្វ​ ​ពោល​ថា​)​ ​ឆ្កែ​ណា​ ​មិន​ស៊ី​ព្រ័ត្រ​ ​ឆ្កែ​នុ៎ះ​ពេញជា​ល្ងង់​ ​ម្យ៉ាងទៀត​ ​ឆ្កែ​គួរ​ដោះខ្លួន​អំពី​ចំណង​ ​ស៊ី​ព្រ័ត្រ​ឆ្អែត​ហើយ​ ​គប្បី​ទៅកាន់​ផ្ទះ​ ​(​របស់​ខ្លួន​)​។​
 [​៣៣៥​]​ ​(​ឆ្កែ​ពោល​ថា​ ​ពាក្យ​របស់​អ្នក​)​ ​ខ្ញុំ​បាន​តាំង​ទុក​ក្នុងចិត្ត​ខ្ញុំ​ហើយ​ ​ម្យ៉ាងទៀត​ ​ខ្ញុំ​បាន​ធ្វើ​ទុក​ក្នុង​ហឫទ័យ​ខ្ញុំ​ហើយ​ ​ជន​ដេកលក់​ស៊ប់​ដរាបណា​ ​ខ្ញុំ​រង់ចាំ​នូវ​កាល​ ​ដរាប​នោះ​។​

​ចប់​ ​សុនខ​ជាតក​ ​ទី២​។​

ថយ | ទំព័រទី ១៣១ | បន្ទាប់
ID: 636867292555723626
ទៅកាន់ទំព័រ៖