ព្រះត្រៃបិដក ភាគ ៥៨

​ពាលោ​វាទ​ជាតក​ ​ទី៦​


 [​៣៤២​]​ ​(​កុដុម្ពិក៍​ម្នាក់​ ​ពោល​ថា​)​ ​បុគ្គល​អ្នក​មិន​ត្រូវ​សង្រួម​ប្រហារ​សត្វ​ផង​ ​ធ្វើ​សត្វ​ឲ្យ​លំបាក​ផង​ ​ធ្វើ​សត្វ​ឲ្យ​ស្លាប់​ផង​ ​ហើយ​ឲ្យ​ទាន​ ​(​ដល់​សមណៈ​ណា​)​ ​សមណៈ​នោះ​ ​កាល​បរិភោគ​នូវ​ភត្ត​បែបនេះ​ ​ឈ្មោះថា​ ​ប្រឡាក់​ដោយ​បាប​ដែរ​។​
 [​៣៤៣​]​ ​(​ព្រះពោធិសត្វ​ ​តប​ថា​)​ ​ប្រសិនបើ​បុគ្គល​អ្នក​មិន​សង្រួម​ ​សូម្បី​សម្លាប់​នូវ​កូន​ ​និង​ប្រពន្ធ​ ​ហើយ​ឲ្យ​ទាន​ ​(​ដល់​សមណៈ​ណា​)​ ​សមណៈ​នោះ​ ​ជា​អ្នក​ប្រកបដោយ​ប្រាជ្ញា​ ​ទុកជា​កាល​បរិភោគ​ ​ក៏​មិន​ប្រឡាក់​ដោយ​បាប​ឡើយ​។​

​ចប់​ ​ពាលោ​វាទ​ជាតក​ ​ទី៦​។​


​បាទ​ញ្ជ​លិ​ជាតក​ ​ទី៧​


 [​៣៤៤​]​ ​(​អាមាត្យ​ពោធិសត្វ​ ​សរសើរ​ថា​)​ ​ព្រះរាជ​កុមារ​ព្រះ​នាម​បាទ​ញ្ជ​លី​ ​រុងរឿង​កន្លង​នូវ​ពួក​យើង​ទាំងអស់គ្នា​ ​ដោយ​ប្រាជ្ញា​ពិតមែន​ ​ដូច្នោះ​ ​បាន​ជា​ទ្រង់​ពេប​ព្រះ​ឱស្ឋ​ ​ទ្រង់ទត​ឃើញ​នូវ​ហេតុ​ដ៏​ក្រៃលែង​ដោយពិត​។​
ថយ | ទំព័រទី ១៣៤ | បន្ទាប់
ID: 636867293636735456
ទៅកាន់ទំព័រ៖