ព្រះត្រៃបិដក ភាគ ៥៨

 ​[​៣៥១​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​អ្នកនេះ​មិនមែន​ជា​ឥសី​អ្នក​ត្រេកអរ​ក្នុង​ការ​ស្ងប់​ ​និង​ការ​សង្រួម​ទេ​ ​អ្នកនេះ​ជា​សត្វ​ស្វា​ ​ជា​សត្វ​គោចរ​នៅ​លើ​មែក​ល្វា​ ​ស្វា​នោះ​ជា​សត្វ​ខឹង​ប្រទូស្ត​ ​មាន​សន្ដានចិត្ត​ដ៏​លាមក​ ​បើ​វា​ចូល​មក​ ​មុខតែ​ប្រទូស្ត​ផ្ទះ​នេះ​មិនខាន​។​

​ចប់​ ​កបិ​ជាតក​ ​ទី១០​។​
​ចប់​ ​សិគាល​វគ្គ​ ​ទី១០​។​
​ឧទ្ទាន​នៃ​សិគាល​វគ្គ​នោះ​គឺ​


​និយាយ​អំពី​សេ្ដច​ចចក​ ​១​ ​សុនខ​ ​១​ ​ព្រះ​ឥន្រ្ទ​កោសិយ​ ​១​ ​បុគ្គល​ប្រាថ្នា​ ​១​ ​បុគ្គល​អ្នក​ស៊ី​នូវ​កាល​ ​១​ ​ទាន​ដ៏​ប្រសើរ​ ​១​ ​ព្រះរាជ​កុមារ​ពេប​ព្រះ​ឱស្ឋ​ ​១​ ​នាយ​សារថី​ ​១​ ​ព្រៃស្វាយ​ ​១​ ​ស្វា​រងា​ ​១​ ​ត្រូវជា​ ​១០​។​

​ឧទ្ទាន​នៃ​វគ្គ​គឺ​


​និយាយ​អំពី​ទឡ្ហ​វគ្គ​ ​១​ ​សន្ថវ​វគ្គដ​ទៃ​ ​១​ ​កល្យាណ​វគ្គ​ ​១​ ​អសទិស​វគ្គ​ ​១​ ​រុហ​ក​វគ្គ​ ​១​ ​ន​តំ​ទឡ្ហ​វគ្គ​ ​១​ ​ពីរ​ណ​ត្ថ​ម្ភ​ក​វគ្គ​ ​១​ ​កាសាវ​វគ្គ​ ​១​ ​ឧបាហន​វគ្គ​ ​១​ ​សិគាល​វគ្គ​ ​១​ ​ត្រូវជា​ ​១០​។​

​ចប់​ ​ទុក​និបាត​។​

ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 636867294768570193
ទៅកាន់ទំព័រ៖