ព្រះត្រៃបិដក ភាគ ៥៨
[៣៥៩] លោកកាលសូមកែវមណីដែលកើតអំពីថ្ម នាំឲ្យខ្ញុំតក់ស្លុត ដូចមនុស្សកំឡោះ មានដៃកាន់ដាវសំលៀងហើយដោយថ្ម មកញ៉ាំងខ្ញុំឲ្យតក់ស្លុតដូច្នោះ ខ្ញុំមិនឲ្យកែវមណីនោះដល់លោកទេ (ព្រោះ) លោកជាអ្នកសូមហួសហេតុ ខ្ញុំនឹងលែងមកកាន់អាស្រមរបស់លោកហើយ។
[៣៦០] (តាបសពោធិសត្វជាបង ពោលថា) បុគ្គលដឹងនូវវត្ថុណាថា ជាទីស្រឡាញ់របស់គេ មិនត្រូវសូមវត្ថុនោះទេ សេចក្ដីស្អប់ រមែងមាន ព្រោះការសូមជ្រុលពេក ដូចស្ដេចនាគដែលត្រូវព្រាហ្មណ៍សូមកែវមណី ទៅកាន់ទីលែងមើលឃើញតាំងអំពីកាលនោះ។
ចប់ មណិកណ្ឋជាតក ទី៣។
កុណ្ឌកកុច្ឆិសិន្ធវជាតក ទី៤
[៣៦១] (ឈ្មួញសេះពោធិសត្វ ពោលថា) អ្នកធ្លាប់បរិភោគស្មៅដ៏សល់ដែល ធ្លាប់បរិភោគបាយក្ដាំង និងកុណ្ឌកមកហើយ នេះជាភោជនរបស់អ្នក ឥឡូវនេះ ហេតុអ្វីក៏អ្នកមិនបរិភោគ។
ID: 636867295902745065
ទៅកាន់ទំព័រ៖