ព្រះត្រៃបិដក ភាគ ៥៨

 ​[​៣៦២​]​ ​(​កូនសេះ​សិន្ធវៈ​ ​ពោល​ថា​)​ ​បពិត្រ​មហាព្រហ្ម​ ​ជន​ទាំងឡាយ​មិន​ស្គាល់​សត្វ​ដែល​គួរ​ចិញ្ចឹម​ដោយ​ជាតិ​ ​ឬ​ដោយ​មារយាទ​ដែល​គួរ​ទូន្មាន​ ​ក្នុង​ទីណា​ ​ក្នុង​ទីនោះ​ ​ថ្វី​ក៏​ខ្ញុំ​មិន​បរិភោគ​បាយក្ដាំង​ ​និង​កុណ្ឌក​ច្រើន​។​
 [​៣៦៣​]​ ​ចំណែកខាង​លោក​ ​ស្គាល់​ខ្ញុំ​ច្បាស់​ថា​ ​សេះ​នេះ​ឧត្ដម​យ៉ាងណា​ ​ៗ​ ​ខ្ញុំ​កាល​ដឹង​ ​ព្រោះ​អាស្រ័យ​អ្នកជា​អ្នកដឹង​ ​ទើប​មិន​បរិភោគ​នូវ​កុណ្ឌក​របស់​អ្នក​។​

​ចប់​ ​កុណ្ឌ​ក​កុ​ច្ឆិ​សិន្ធវ​ជាតក​ ​ទី៤​។​


​សុក​ជាតក​ ​ទី៥​


 [​៣៦៤​]​ ​(​ព្រះ​សាស្ដា​ ​ត្រាស់​ថា​)​ ​សត្វ​ហើរ​ ​គឺ​សេក​នោះ​ ​ដឹង​ប្រមាណ​ក្នុង​ភោជន​ ​ដរាបណា​ ​ក៏បាន​ដល់​នូវ​អាយុវែង​ផង​ ​បាន​ចិញ្ចឹម​មាតា​ផង​ ​ដរាប​នោះ​។​
 [​៣៦៥​]​ ​មួយទៀត​ ​សេក​នោះ​បរិភោគ​នូវ​ភោជន​ដ៏​ច្រើនលើស​លុប​ ​ក្នុង​កាលណា​ ​ក៏​លិច​ចុះ​ក្នុង​សមុទ្រ​នោះ​ឯង​ ​ក្នុង​កាលនោះ​ ​ព្រោះ​សេក​នោះ​មិន​ស្គាល់ប្រមាណ​។​
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 636867296236764169
ទៅកាន់ទំព័រ៖