ព្រះត្រៃបិដក ភាគ ៥៨
[៣៦៦] ព្រោះហេតុនោះ ការដឹងប្រមាណ មិនល្មោភក្នុងភោជន ជាការប្រពៃ ព្រោះពួកជនដែលមិនដឹងប្រមាណ រមែងលិច ពួកជនដែលដឹងប្រមាណ រមែងមិនលិចទេ។
ចប់ សុកជាតក ទី៥។
ជរូទបានជាតក ទី៦
[៣៦៧] (ព្រះសាស្ដា ត្រាស់ថា) ពួកឈ្មួញអ្នកត្រូវការដោយទឹក កាលជីកអណ្ដូងចាស់ ក៏បាននូវដែក និងទង់ដែងផង នូវសំណរភក់ផង នូវកែវមណីទាំងឡាយផង នូវប្រាក់ និងមាសផង នូវកែវមុក្តា និងកែវពៃទូរ្យទាំងឡាយផងដ៏ច្រើន។
[៣៦៨] តែពួកឈ្មួញទាំងនោះ មិនសន្ដោសដោយទ្រព្យនោះ រឹងរឹតតែជីកចុះទៅទៀត សត្វមានពិសដ៏ក្លៀវក្លា មានតេជះ ក៏សម្លាប់នូវពួកឈ្មួញទាំងនោះ ដោយតេជះ (នៃពិស) ក្នុងអណ្ដូងទឹកនោះឯង។
[៣៦៩] ព្រោះហេតុនោះ បុគ្គលគប្បីជីក តែកុំជីកឲ្យជ្រៅហួសពេក ព្រោះការជីកអណ្ដូងជ្រៅហួសពេក ជាការលាមក ទ្រព្យ (ដែលពួកឈ្មួញ) បានហើយដោយការជីក ក៏វិនាសអស់ ព្រោះតែការជីកជ្រៅហួសពេក។
ចប់ ជរូទបានជាតក ទី៦។
ID: 636867296661068438
ទៅកាន់ទំព័រ៖