ព្រះត្រៃបិដក ភាគ ៥៨

​គាមណិ​ចន្ទ​ជាតក​ ​ទី៧​


 [​៣៧០​]​ ​(​ព្រះរាជ​កុមារ​ពោធិសត្វ​ ​ពោល​ថា​)​ ​សត្វ​នេះ​ជា​សត្វ​មិន​ឈ្លាស​ ​(​ក្នុង​ការ​ធ្វើ​)​ ​នូវ​ផ្ទះ​ទាំងឡាយ​ ​សត្វ​នេះ​ជា​សត្វ​ខិលខូច​ ​មានមុខ​ជ្រួញ​ ​បានតែ​ខាង​ប្រទូស្ត​ ​ចំពោះ​កិច្ចការ​ដែលគេ​ធ្វើ​ហើយ​ ​ៗ​ ​ត្រកូល​នេះ​ជា​ធម្មតា​យ៉ាងនេះ​ឯង​។​
 [​៣៧១​]​ ​រោម​នេះ​ ​មិនមែន​ជា​រោម​នៃ​សត្វ​មានចិត្ត​ ​(​សម្បយុត្ត​ដោយ​បញ្ញា​ ​ជា​គ្រឿង​ពិចារណា​)​ ​ទេ​ ​ម្រឹគ​ ​គឺ​ស្វា​នេះ​ ​មិន​អាច​ធ្វើ​គេ​ឲ្យ​ចូលចិត្ត​បានទេ​ ​ក្បួនខ្នាត​ព្រះរាជ​បិតា​របស់ខ្ញុំ​ ​ទ្រង់ព្រះ​នាម​ជន​សន្ធៈ​ ​(​បាន​ត្រាស់​ហើយ​)​ ​ថា​ ​ស្វា​នេះ​ ​មិនដឹង​នូវ​ហេតុ​តិចតួច​ឡើយ​។​
 [​៣៧២​]​ ​បុរស​ប្រាកដ​ដូច្នោះ​ ​មិន​គប្បី​ចិញ្ចឹម​នូវ​មាតាបិតា​ ​បងប្អូន​ប្រុស​ ​និង​បងប្អូន​ស្រី​របស់​ខ្លួន​បានទេ​ ​ព្រះបាទ​ទសរថ​ ​(​ជា​ព្រះបិតា​)​ ​បាន​ប្រៀនប្រដៅ​ខ្ញុំ​ ​(​យ៉ាងនេះ​)​។​

​ចប់​ ​គាមណិ​ចន្ទ​ជាតក​ ​ទី៧​។​

ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 636867296990397275
ទៅកាន់ទំព័រ៖