ព្រះត្រៃបិដក ភាគ ៥៨
តិរិតិវច្ឆជាតក ទី៩
[៣៧៦] (ឧបរាជទូលសួរព្រះរាជាថា) កម្មតិចតួចដែលសម្រេចដោយវិជ្ជារបស់តាបសនេះ មិនមានឡើយ មួយទៀត តាបសនេះមិនមែនជាផៅពង្ស ទាំងមិនមែនជាសំឡាញ់របស់ព្រះអង្គទេ កាលបើយ៉ាងនេះ ហេតុអ្វីបានជាតាបសឈ្មោះតិរិតិវច្ឆៈ កាន់ឈើច្រត់មានចំពាម ៣ បរិភោគនូវដុំបាយមានរសដ៏ប្រសើរ។
[៣៧៧] (ព្រះរាជា ត្រាស់ថា) ក្នុងគ្រាមានអន្តរាយ កាលអញច្បាំងចាញ់គេ (តាបសនេះ) បានធ្វើ (នូវសេចក្ដីអនុគ្រោះ) ដល់អញម្នាក់ឯង ក្នុងព្រៃគួរខ្លាចដ៏ពន្លឹក បានលានូវដៃ (យោងអញ) ដែលដល់នូវសេចក្ដីលំបាក (ក្នុងអណ្តូង) ព្រោះហេតុនោះ អញដែលត្រូវសេចក្ដីទុក្ខគ្របសង្កត់ ទើបបានឡើងរួចមក។
[៣៧៨] អញ (ឋិតនៅ) ក្នុងជីវលោក (នេះ ដល់) នូវវិស័យនៃសេចក្ដីស្លាប់ ទៅហើយ តែមកក្នុងទីនេះបាន ព្រោះសេចក្ដីលំបាកនៃតាបសនេះ ម្នាលកូន រីតិរិតិវច្ឆតាបស ជាបុគ្គលគួរដល់លាភ អ្នកទាំងឡាយ ចូរឲ្យនូវគ្រឿងបរិភោគផង ចូរបូជានូវវត្ថុដែលគួរបូជាផង ដល់លោក។
ចប់ តិរិតិវច្ឆជាតក ទី៩។
ID: 636867297678926656
ទៅកាន់ទំព័រ៖