ព្រះត្រៃបិដក ភាគ ៥៨

​ទូត​ជាតក​ ​ទី១០​


 [​៣៧៩​]​ ​(​លោល​បុរស​ ​ពោល​ថា​)​ ​សត្វ​ទាំងឡាយ​មកកាន់​ប្រទេស​ឆ្ងាយ​ ​ដើម្បី​សូម​នូវ​វត្ថុ​នឹង​បុគ្គល​សូម្បី​ជាស​ត្រូវ​ ​ដើម្បី​ប្រយោជន៍​ដល់​ផ្ទៃ​ណា​ ​ខ្ញុំ​ព្រះអង្គ​ជា​ទូត​របស់​ផ្ទៃ​នោះ​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុង​ពល​រថ​ ​សូម​ទ្រង់​កុំ​ខ្ញាល់​នឹង​ខ្ញុំ​ព្រះអង្គ​ឡើយ​។​
 [​៣៨០​]​ ​មាណព​ទាំងឡាយ​ ​លុះអំណាច​នៃ​ផ្ទៃ​ណា​ ​ទាំងថ្ងៃទាំងយប់​ ​ខ្ញុំ​ព្រះអង្គ​ជា​ទូត​របស់​ផ្ទៃ​នោះ​ ​បពិត្រ​ព្រះអង្គ​ប្រសើរ​ក្នុង​ពល​រថ​ ​សូម​ទ្រង់​កុំ​ខ្ញាល់​នឹង​ខ្ញុំ​ព្រះអង្គ​ឡើយ​។​
 [​៣៨១​]​ ​(​ព្រះរាជា​ ​ទ្រង់​ត្រាស់​ថា​)​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​ឲ្យ​នូវ​គោ​សម្បុរ​ក្រហម​ ​១​ ​ពាន់​ ​ព្រមទាំង​គោបា​ ​ដល់​អ្នក​ ​ព្រោះ​យើង​ជា​ទូត​ ​(​របស់​ផ្ទៃ​)​ ​នឹង​មិន​ឲ្យ​ដល់​អ្នក​ ​ជា​ទូត​ ​(​របស់​ផ្ទៃ​ដែរ​)​ ​ដូចម្ដេច​កើត​ ​យើង​ទាំងឡាយ​ ​សុទ្ធតែ​ជា​ទូត​របស់​ផ្ទៃ​ដូចគ្នា​។​

​ចប់​ ​ទូត​ជាតក​ ​ទី១០​។​
​ចប់​ ​សង្កប្ប​វគ្គ​ ​ទី១​។​

ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 636867297985474190
ទៅកាន់ទំព័រ៖