ព្រះត្រៃបិដក ភាគ ៥៨

 ​[​៣៩៥​]​ ​(​ពោធិសត្វ​ ​ជា​មេ​អ្នករក្សា​ដងព្រៃ​ ​ពោល​ថា​)​ ​ខ្ញុំ​ឃើញ​នូវ​ព្រួញ​ដែល​បាញ់​ហើយដោយ​កំឡាំង​នៃ​ធ្នូ​ ​នូវ​ព្រះ​ខាន់​សំលៀង​ដោយ​ប្រេង​ដ៏​មុត​ ​ដែល​ពួក​ចោរ​កាន់​ហើយ​ ​កាល​សេចក្ដីស្លាប់​ដែល​គួរខ្លាច​នោះ​ ​ចូល​មក​តាំងនៅ​ចំពោះមុខ​ ​ខ្ញុំ​ក៏​ត្រឡប់​បាន​សេចក្ដីត្រេកអរ​ច្រើន​ដ៏​លើសលុប​។​
 ​[​៣៩៦​]​ ​ខ្ញុំ​នោះ​មាន​សេចក្ដីត្រេកអរ​ ​បាន​គ្រប​សង្កត់​នូវ​ពួក​សត្រូវ​ ​(​ព្រោះថា​)​ ​ខ្ញុំ​បាន​លះបង់​ជីវិត​មុន​ហើយ​ ​ព្រោះថា​ ​បុគ្គល​អ្នក​ក្លៀវក្លា​ ​កាល​ធ្វើ​សេចក្ដី​អាល័យ​ក្នុង​ជីវិត​ ​គប្បី​ធ្វើ​នូវ​កិច្ច​របស់​អ្នក​ក្លៀវក្លា​ក្នុង​កាលណា​ ​ៗ​ ​មិនបានទេ​។​

​ចប់​ ​ខុរ​ប្ប​ជាតក​ ​ទី៥​។​


​វាត​គ្គ​សិន្ធវ​ជាតក​ ​ទី៦​


 [​៣៩៧​]​ ​(​កូន​លា​ ​ពោល​ថា​)​ ​អ្នកម្ដាយ​កើតរោគ​ស្គម​លឿង​ ​ព្រោះតែ​ប្ដី​ណា​ ​មិន​ពេញចិត្ត​នឹង​ភត្ត​ ​ព្រោះតែ​ប្ដី​ណា​ ​ប្ដី​នោះ​មកដល់​ហើយ​ ​ឥឡូវនេះ​ ​ហេតុអ្វីបានជា​អ្នកម្ដាយ​រត់ចេញ​ទៅ​។​
 [​៣៩៨​]​ ​(​មេ​លា​ ​ពោល​ថា​)​ ​ម្នាលកូន​ ​ម្ដាយ​យល់ថា​ ​ធម្មតា​ ​សន្ថវៈ​ ​(​របស់​ស្រ្តី​)​ ​កើត​ដោយហេតុ​ពី​ដម្បូង​ ​(​ភ្លាម​)​ ​យស​របស់​ស្រ្តី​ទាំងឡាយ​ ​ក៏​សាបសូន្យ​ ​ហេតុ​នោះ​បាន​ជា​អញ​រត់ចេញ​។​
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 636867300326338080
ទៅកាន់ទំព័រ៖