ព្រះត្រៃបិដក ភាគ ៥៨

 [​៣៩៩​]​ ​(​ព្រះ​សាស្ដា​ ​ទ្រង់​ត្រាស់​ថា​)​ ​ស្រ្តី​ណា​មិន​ប្រាថ្នា​នូវ​បុរស​មានយស​កើត​ក្នុង​ត្រកូល​ ​ដែលគេ​នាំមក​ឲ្យ​ ​ស្រ្តី​នោះ​ ​រមែង​សោកសៅ​អស់​កាលយូរ​អង្វែង​ ​ដូចជា​មេ​លា​ ​(​ដែល​យំសោក​ស្ដាយ​)​ ​សេះ​សន្ធព​ ​ឈ្មោះ​វា​ត​គ្គៈ​។​

​ចប់​ ​វាត​គ្គ​សិន្ធវ​ជាតក​ ​ទី៦​។​


​សុវណ្ណ​កក្កដ​កជា​ត​ក​ ​ទី៧​


 [​៤០០​]​ ​(​ដំរី​ពោធិសត្វ​ ​ពោល​ថា​)​ ​ម្រឹគ​មាន​សម្បុរ​ដូច​មាស​ ​(​ក្ដាម​)​ ​ជា​សត្វ​មាន​ភ្នែកលៀន​វែង​ ​មាន​ឆ្អឹង​ជា​ស្បែក​ ​ជា​សត្វនៅ​ក្នុងទឹក​ ​មិន​មាន​រោម​ ​យើង​ត្រូវ​ក្ដាម​នោះ​ថ្កៀប​ហើយ​ ​ទើប​កំសត់​ទួញ​យំ​ ​សូម​ភរិយា​កុំ​លះបង់​នូវ​ខ្ញុំ​ដែល​ស្មើដោយ​ជីវិត​ឡើយ​។​
 [​៤០១​]​ ​(​មេ​ដំរី​ ​ពោល​ថា​)​ ​បពិត្រ​អ្នកជា​ម្ចាស់​ ​ខ្ញុំ​មិន​លះបង់​អ្នក​ដែល​ជា​ដំរី​ថមថយ​កំឡាំង​ក្នុង​កាល​នៃ​ខ្លួន​មាន​អាយុ​ ​៦០​ ​ឆ្នាំ​ឡើយ​ ​ខ្ញុំ​ស្រឡាញ់​អ្នក​ក្រៃលែង​ជាង​ប្រថពី​ដែល​ទល់នឹង​សមុទ្រ​ទាំង​ ​៤​ ​ទៅទៀត​។​
 [​៤០២​]​ ​(​មេ​ដំរី​ ​ពោល​ថា​)​ ​ពួក​ក្ដាម​ណា​ ​ដែល​នៅក្នុង​សមុទ្រ​ក្ដី​ ​ក្នុង​ទន្លេ​គង្គា​ក្ដី​ ​យមុនា​ក្ដី​ ​អ្នកជា​សត្វ​ទឹក​ប្រសើរ​ជាង​ក្ដាម​ទាំងនោះ​ ​សូមអ្នក​មេត្តា​លែង​ប្ដី​ ​កាលដែល​ខ្ញុំ​កំពុង​ទួញ​យំ​រក​ប្ដី​ ​សូមអ្នក​មេត្តា​លែង​ប្ដី​ ​(​របស់ខ្ញុំ​)​ ​មកវិញ​ ​ក្នុង​កាល​ឥឡូវនេះ​។​

​ចប់​ ​សុវណ្ណ​កក្កដ​កជា​ត​ក​ ​ទី៧​។​

ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636867300757532743
ទៅកាន់ទំព័រ៖