ព្រះត្រៃបិដក ភាគ ៥៨

​ឧទ​បាន​វគ្គ​ ​ទី៣​
​ឧទ​បាន​ទូ​សក​ជាតក​ ​ទី១​


 [​៤១២​]​ ​(​ឥសី​ពោធិសត្វ​ ​សួរ​ថា​)​ ​ម្នាល​សំឡាញ់​ ​ហេតុអ្វីបានជា​អ្នក​ប្រទូស្ត​អណ្ដូងទឹក​ ​ដែល​បុគ្គល​ធ្វើ​បាន​ដោយ​ក្រ​ ​របស់​ឥសី​អ្នក​នៅក្នុង​ព្រៃ​ ​ប្រព្រឹត្ត​តបធម៌​ ​អស់​រាត្រី​ដ៏​អង្វែង​។​
 [​៤១៣​]​ ​(​ចចក​ ​ពោល​ថា​)​ ​ពួក​យើង​ផឹកទឹក​ក្នុង​ទីណា​ ​ហើយ​ជុះនោម​ ​បំផ្លាញ​ ​(​ទីនោះ​)​ ​នេះ​ជា​ធម្មតា​របស់​ចចក​ទាំងឡាយ​ ​នេះ​ជា​ធម្មតា​របស់​មាតា​ ​និង​ជីតា​ ​អ្នក​មិន​គួរ​ពោលទោស​ចំពោះ​ធម្មតា​នោះ​។​
 [​៤១៤​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​អាការ​នេះ​ធម្មតា​របស់​ពួក​អ្នកណា​ ​ចំណង់បើ​អាការ​មិនមែន​ជា​ធម្មតា​ ​នឹង​ប្រាកដ​ដូចម្ដេច​ទៅ​ ​យើង​សូមកុំ​ឲ្យ​ជួបប្រទះ​នឹង​អាការ​ជា​ធម្មតា​ ​ឬមិន​មែន​ជា​ធម្មតា​របស់​ពួក​នោះ​ ​ក្នុង​កាលណា​ឡើយ​។​

​ចប់​ ​ឧទ​បាន​ទូ​សក​ជាតក​ ​ទី១​។​


​ព្យគ្ឃ​ជាតក​ ​ទី២​


 [​៤១៥​]​ ​(​រុក្ខទេវតា​ពោធិសត្វ​ ​ពោល​ថា​)​សេចក្ដី​ក្សេម​ចាក​យោ​គៈ​ ​គឺ​សេចក្ដីសុខ​កាយ​ ​សុខចិត្ត​ ​រមែង​សាបសូន្យ​ទៅ​ ​ព្រោះ​ច្រឡូកច្រឡំ​ដោយ​បាបមិត្ត​ណា​ ​បណ្ឌិត​គប្បី​ញាំញី​នូវ​បាបមិត្ត​នោះ​ជាមុន​ ​ហើយ​គប្បី​រក្សា​ ​(​ខ្លួន​)​ ​ដូច​បុគ្គល​កាល​រក្សា​នូវ​ភ្នែក​ដូច្នោះ​។​
ថយ | ទំព័រទី ១៥៧ | បន្ទាប់
ID: 636867302242167659
ទៅកាន់ទំព័រ៖