ព្រះត្រៃបិដក ភាគ ៥៨
មច្ឆជាតក ទី៤
[៣៤] (ត្រីឈ្មោល ពោលថា) ត្រជាក់មិន (បៀតបៀន) អញទេ ក្តៅក៏មិន (បៀតបៀន) អញដែរ ការបៀតបៀនអញព្រោះលប មិនមានឡើយ (អញ) ព្រួយតែត្រង់ត្រីញីសំគាល់អញថា ត្រីឈ្មោលនោះ ទៅរកត្រីញីដទៃ ដោយតម្រេក។
ចប់ មច្ឆជាតក ទី៤។
វដ្តកជាតក ទី៥
[៣៥] (កូនចាបពោធិសត្វ ពោលថា) ស្លាបទាំងឡាយមាន តែហើរមិនរួច ជើងទាំងឡាយមាន តែដើរមិនបាន មេ និងបា (របស់យើង) ចេញបាត់ទៅហើយ នែភ្លើងព្រៃ អ្នកចូរថយទៅចុះ។
ចប់ វដ្តកជាតក ទី៥។
សកុណជាតក ទី៦
[៣៦] (សត្វស្លាបពោធិសត្វ ពោលថា ពួកសត្វស្លាប) អាស្រ័យនឹងដើមឈើណា ដែលដុះលើផែនដី ដើមឈើនោះ ក៏បញ្ចេញភ្លើង ម្នាលអ្នកមានអវយវៈ (ក្បាល និងក) វៀចទាំងឡាយ អ្នកទាំងឡាយ ចូរគប់ទិស (ទាំង៤) ចុះ ភ័យកើតអំពីដើមឈើជាទីពឹងហើយ។
ចប់ សកុណជាតក ទី៦។
ID: 636867206161912183
ទៅកាន់ទំព័រ៖