ព្រះត្រៃបិដក ភាគ ៥៨

 ​[​៤៤០​]​ ​(​ពានរ​ ​ពោល​ថា​)​ ​បិតា​ ​ឬ​មាតា​របស់ខ្ញុំ​ ​មិនមែន​ជា​សត្វ​ឈ្លាស​ក្នុង​ការ​ធ្វើ​កញ្ចប់​ទេ​ ​តែ​ពួក​ខ្ញុំ​ ​បានតែ​ខាង​បំផ្លាញ​នូវ​វត្ថុ​ដែលគេ​ធ្វើ​ហើយ​ ​ៗ​ ​ប៉ុណ្ណោះ​ ​នេះ​ជា​ត្រកូល​ ​(​របស់​ពានរ​)​ ​តែង​មាន​យ៉ាងនេះ​ ​ជា​ធម្មតា​។​
 [​៤៤១​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ធម្មតា​របស់​ពួក​អ្នកណា​ ​ប្រាកដ​យ៉ាងនេះ​ទៅ​ហើយ​ ​ចំណង់បើ​មិនមែន​ធម្មតា​ ​តើ​នឹង​ដូចម្ដេច​ទៅវិញ​ ​យើង​សូមកុំ​ឲ្យ​ជួបប្រទះ​នឹង​អាការ​ជា​ធម្មតា​ ​ឬមិន​មែន​ជា​ធម្មតា​របស់​ពួក​អ្នកនោះ​ ​ក្នុង​កាលណា​ឡើយ​។​

​ចប់​ ​បូ​ដ​ទូ​សក​ជាតក​ ​ទី១០​។​
​ចប់​ ​ឧទ​បាន​វគ្គ​ ​ទី៣​។​
​ឧទ្ទាន​នៃ​ឧទ​បាន​វគ្គ​នោះ​គឺ​


​និយាយ​អំពី​អណ្ដូងទឹក​ប្រសើរ​ ​១​ ​ខ្លា​ក្នុង​ព្រៃ​ ​១​ ​ស្វា​ ​១​ ​កុក​មាន​សីរ​ ​១​ ​កុក​ដ៏​រលើប​ល្អ​ ​១​ ​ជនាធិបតី​ល្អ​ ​១​ ​ព្រាប​ឈ្មោះ​រោម​កៈ​ ​១​ ​ស្វា​ប្រទូស្ត​ ​១​ ​សត្វ​ចចាត​ ​១​ ​ការ​ធ្វើ​កញ្ចប់​ ​១​ ​ត្រូវជា​ ​១០​។
ថយ | ទំព័រទី ១៦៥ | បន្ទាប់
ID: 636867304949882531
ទៅកាន់ទំព័រ៖