ព្រះត្រៃបិដក ភាគ ៥៨
អព្ភន្តរវគ្គ ទី៤
អព្ភន្តរជាតក ទី១
[៤៤២] (សក្កទេវរាជ ត្រាស់ថា) នាងនារីមានបែបចាញ់ផ្ទៃ បានបរិភោគផ្លែឈើ (ស្វាយ) ឈ្មោះអព្ភន្តរៈជាទិព្វ ហើយប្រសូត (ព្រះរាជបុត្រ) ជាសេ្ដចចក្រពត្តិ។
[៤៤៣] ម្នាលនាងដ៏ចំរើន នាងជាមហេសី ទាំងជាទីស្រឡាញ់របស់ព្រះរាជាជាភស្តា ព្រះរាជានឹងនាំផ្លែស្វាយ ឈ្មោះអព្ភន្តរៈនេះ មកដល់នាង។
[៤៤៤] (កូនសេក ពោលថា) បុគ្គលអ្នកក្លៀវក្លា ស៊ូលះបង់ខ្លួន ប្រឹងប្រែងក្នុងប្រយោជន៍របស់បុគ្គលអ្នកចិញ្ចឹម
(១) ខ្លួន រមែងបាននូវឋានៈណា ខ្ញុំបាននូវឋានៈនោះដែរ។
ចប់ អព្ភន្តរជាតក ទី១។
(១) បុគ្គលអ្នកចិញ្ចឹម មាន៣ គឺ មាតា បិតា ស្វាមី។ អដ្ឋកថា។
ID: 636867305350875467
ទៅកាន់ទំព័រ៖