ព្រះត្រៃបិដក ភាគ ៥៨
សេយ្យជាតក ទី២
[៤៤៥] (ព្រះរាជាពោធិសត្វ ត្រាស់ថា) បុគ្គលណា គប់រកនូវបុគ្គលប្រសើរ (បុគ្គលនោះ) ជាអ្នកមានចំណែកប្រសើរ ជាអ្នកប្រសើរបំផុត ខ្ញុំបានធ្វើនូវការជាប់តជាមួយនឹងស្ដេច ជាចោរម្នាក់ (ដោយមេត្តាភាវនា) បានដោះអ្នកទាំងឡាយ ១០០ នាក់ ដែលត្រូវគេសំឡាប់ (ឲ្យរួចបាន)។
[៤៤៦] ព្រោះហេតុនោះ បុគ្គលម្នាក់ឯង ធ្វើនូវការជាប់តជាមួយនឹងលោកទាំងមូល (ដោយមេត្តាភាវនា) លុះទំលាយខន្ធទៅ គប្បីបានឋានសួគ៌ អ្នកទាំងឡាយដែលនៅក្នុងដែនកាសី ចូរស្ដាប់នូវពាក្យរបស់យើងនេះចុះ។
[៤៤៧] (ព្រះសាស្ដា ត្រាស់ថា) ព្រះរាជាជាធំ ព្រះនាមកំសៈ ព្រះអង្គគ្រប់គ្រងក្រុងពារាណសី បានត្រាស់ដូច្នេះហើយ ទ្រង់ដាក់ធ្នូ និងព្រួញចោល ហើយទើបចូលទៅកាន់ការសង្រួម គឺបព្វជ្ជា។
ចប់ សេយ្យជាតក ទី២។
ID: 636867305715936347
ទៅកាន់ទំព័រ៖