ព្រះត្រៃបិដក ភាគ ៥៨

​វឌ្ឍកី​សូករ​ជាតក​ ​ទី៣​


 [​៤៤៨​]​ ​(​ជដិល​មានចិត្ត​កោង​ ​ពោល​ថា​)​ ​ការ​ពីដើម​ ​អ្នក​រឹបជាន់​នូវ​ជ្រូក​ទាំងឡាយ​ ​ក្នុង​ប្រទេស​នេះ​ ​តែង​សំឡាប់​ជ្រូក​ដ៏​ប្រសើរ​ ​ៗ​ ​បាន​ ​ម្នាល​ខ្លា​ ​ឥឡូវនេះ​ ​អ្នកនោះ​ត្រឡប់​មក​ម្នាក់ឯង​ ​សញ្ជប់សញ្ជឹង​ ​ម្នាល​ខ្លា​ ​ថ្ងៃនេះ​កំឡាំង​កាយ​របស់​អ្នក​គ្មាន​ទេ​ឬ​។​
 [​៤៤៩​]​ ​(​ខ្លា​ ​ពោល​ថា​)​ ​កាលពីដើម​ ​ជ្រូក​ទាំងនេះ​ជាច្រើន​ ​ត្រូវ​ភ័យ​បៀតបៀន​ហើយ​ ​ក៏​ស្វែងរក​ទីជ្រកកោន​ ​ហើយក៏​បោល​ទៅកាន់​ទិសតូច​ទិសធំ​ ​ឥឡូវនេះ​ ​ជ្រូក​ទាំងនេះ​ ​ឋិតនៅ​ក្នុង​ទីណា​ ​ដែល​ខ្ញុំ​បៀតបៀន​មិនបាន​ ​ជ្រូក​ទាំងនោះ​ ​ក៏​មក​ជួបជុំគ្នា​ ​នៅក្នុង​ទីនោះ​ជាមួយគ្នា​។​
 [​៤៥០​]​ ​(​រុក្ខទេវតា​ ​ពោល​ថា​)​ ​យើង​សូម​ថ្វាយបង្គំ​ពួក​ជ្រូក​ ​ដែល​មក​ជួបជុំគ្នា​ ​(​ក្នុង​ទីនេះ​)​ ​យើង​បានឃើញ​នូវ​មិត្តភាព​ ​(​របស់​អ្នក​ទាំងឡាយ​)​ ​ដ៏​អស្ចារ្យ​ដោយខ្លួនឯង​ទើប​ពោល​ ​ព្រោះថា​ ​ពួក​ម្រឹគ​មានខ្នាយ​ ​បាន​ឈ្នះ​នូវ​ខ្លា​ ​រួចចាក​ ​(​មរណភ័យ​)​ ​ដោយ​សេចក្ដីព្រមព្រៀង​ក្នុង​ពួក​ជ្រូក​មានខ្នាយ​ជា​កំឡាំង​។​

​ចប់​ ​វឌ្ឍកី​សូករ​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636867306015143461
ទៅកាន់ទំព័រ៖