ព្រះត្រៃបិដក ភាគ ៥៨
[៤៥៩] (ព្រះសាស្ដា ត្រាស់ថា) គោចាស់ (ទាំងពីរ) ឃើញជ្រូកដេកស្ងៀម ត្រូវគេសម្លាប់ក្នុងចន្លោះនៃអង្រែដែលគេកាច់ហើយ ក៏គិតថា អង្កាមជាអាហារដ៏ប្រសើររបស់យើង។
ចប់ សាលុកជាតក ទី៦។
លាភគរហិកជាតក ទី៧
[៤៦០] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលមិនឆ្កួត រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ បុគ្គលមិននិយាយញុះញង់ រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ បុគ្គលមិនមែនអ្នករបាំ រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ បុគ្គលមានសំដីក្រអឹមក្រអៀម រមែងមិនបានលាភក្នុងសំណាក់នៃមនុស្សល្ងង់ទេ នេះជាពាក្យប្រៀនប្រដៅរបស់អ្នក។
[៤៦១] (កូនសិស្ស ពោលថា) បពិត្រព្រាហ្មណ៍ ខ្ញុំសូមតិះដៀលនូវការបានយស និងការបានទ្រព្យ ព្រោះតែប្រព្រឹត្តចិញ្ចឹមជីវិតដោយធ្វើខ្លួនឲ្យលិចលង់ (ដោយកិច្ចមានកិរិយាសម្លាប់គេជាដើម) ឬដោយការប្រព្រឹត្តិនូវទុច្ចរិត។
ID: 636867306983708859
ទៅកាន់ទំព័រ៖