ព្រះត្រៃបិដក ភាគ ៥៨

 ​[​៤៦២​]​ ​បុគ្គល​សូវ​ធ្វើជា​អ្នកបួស​ ​កាន់​បាត្រ​ ​(​ដើរ​សូម​គេ​)​ ​(​ព្រោះថា​)​ ​ការប្រព្រឹត្តិ​ចិញ្ចឹមជីវិត​នេះឯង​ ​ប្រសើរ​បំផុត​ជាង​កិរិយា​ស្វែងរក​ចិញ្ចឹមជីវិត​ដោយ​អធម៌​។​

​ចប់​ ​លាភ​គរ​ហិ​កជា​ត​ក​ ​ទី៧​។​


​មច្ឆ​ទាន​ជាតក​ ​ទី៨​


 [​៤៦៣​]​ ​(​ពោធិសត្វ​ ​ពោល​ថា​)​ ​ត្រី​ទាំងឡាយ​ ​ថ្លៃ​មួយ​ពាន់​ក​ហាប​នៈ​ ​លើស​ដោយ​ ​(​៧​ ​មាសក​)​ ​មិន​មាន​អ្នកណាមួយ​ ​ជឿ​នូវ​ហេតុនេះ​ ​តែថា​ ​(​មក​)​ ​ដល់​អញ​ក្នុង​ទីនេះ​នៅតែ​ថ្លៃ​ ​៧​ ​មាសក​ ​អញ​គប្បី​ទិញ​នូវ​ពួក​ត្រី​នោះ​។​
 [​៤៦៤​]​ ​(​នទី​ទេវតា​ ​ពោល​ថា​)​ ​អ្នក​បាន​ឲ្យ​ភោជន​ដល់​ពួក​ត្រី​ ​ហើយ​ផ្សាយ​ចំណែក​ផល​ដល់​ខ្ញុំ​ ​ខ្ញុំ​រលឹក​នូវ​ទក្ខិណា​នោះ​ ​ជា​សេចក្ដី​គោរព​ដែល​អ្នកធ្វើ​ហើយ​ ​(​ទើប​រក្សាទ្រព្យ​នេះ​ទុកឲ្យ​អ្នក​)​។​
 [​៤៦៥​]​ ​សេចក្ដី​ចំរើន​ ​មិន​មានដល់​បុគ្គល​អ្នកមាន​ចិត្តប្រទូស្ត​ឡើយ​ ​មួយទៀត​ ​បុគ្គល​ណា​ធ្វើអំពើ​អាក្រក់​ ​បោក​ប្រាស​ទ្រព្យសម្បត្តិ​ ​ដែល​ជា​កេរ្តិ៍​មត៌ក​របស់​បិតា​ ​និង​បងប្អូន​ឯង​ ​ពួក​ទេវតា​ក៏​មិន​បូជា​បុគ្គល​នោះ​ឡើយ​។​

​ចប់​ ​មច្ឆ​ទាន​ជាតក​ ​ទី៨​។​

ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636867307426914209
ទៅកាន់ទំព័រ៖