ព្រះត្រៃបិដក ភាគ ៥៨
កុម្ភវគ្គ ទី៥
ភទ្រឃដភេទកជាតក ទី១
[៤៧២] (ព្រះសាស្ដា ត្រាស់ថា) អ្នកលេងបាននូវឆ្នំាងកំណប់ ដែលឲ្យនូវសេចក្ដីប្រាថ្នាគ្រប់យ៉ាង ហើយរក្សាឆ្នំាងនោះ ដរាបណា អ្នកលេងនោះ ក៏ដល់នូវសេចក្ដីសុខ ដរាបនោះ។
[៤៧៣] ក្នុងកាលណា អ្នកលេងស្រវឹងផង គឃ្លើនផង បានបំបែកឆ្នំាង ព្រោះសេចក្ដីប្រមាទ ក្នុងកាលនោះ បុគ្គលពាលទៅជាអ្នកអាក្រាតផង ជាអ្នកស្លៀកកំណាត់សំពត់កន្ទបផង រមែងក្ដៅក្រហាយក្នុងកាលជាខាងក្រោយ។
[៤៧៤] បុគ្គលឥតប្រាជ្ញា បាននូវទ្រព្យយ៉ាងនេះហើយ ជាអ្នកមានសេចក្ដីប្រមាទប្រើប្រាស់ រមែងក្ដៅក្រហាយក្នុងកាលខាងក្រោយ ដូចជាអ្នកលេង (ដែលក្ដៅក្រហាយស្ដាយក្រោយ) ព្រោះតែបំបែកឆ្នំាងចោល។
ចប់ ភទ្រឃដភេទកជាតក ទី១។
សុបត្តជាតក ទី២
[៤៧៥] (ក្អែក ពោលថា) បពិត្រមហារាជ ស្ដេចក្អែកឈ្មោះសុបត្តៈ នៅអាស្រ័យក្បែរក្រុងពារាណសី មានក្អែក ៨០ ០០០ ជាបរិវារ។
ID: 636867308651774267
ទៅកាន់ទំព័រ៖