ព្រះត្រៃបិដក ភាគ ៥៨
[៤៨៨] (ក្អែកសមុទ្រ ពោលថា) ខ្ញុំជាសត្វស្លាប ជាសត្វផឹកទឹកមិនមានទីបំផុត ល្បីល្បាញទៅគ្រប់ទិស ថាជាសត្វមិនចេះឆ្អែត ប្រាថ្នាដើម្បីផឹកនូវទឹកសមុទ្រ គឺសាគរ ដែលជាម្ចាស់នៃទន្លេ។
[៤៨៩] (សមុទ្ទទេវតា ពោលថា) សមុទ្ទធំនោះ ជួនកាល ក៏នាចទៅ ជួនកាលក៏ជោរឡើង ទីបំផុតនៃទឹកសមុទ្ទនោះដែលសកលលោកផឹកហើយ មិនប្រាកដទេ ឮថាសាគរ អ្នកណាមួយ ក៏មិនអាចផឹកទឹកឲ្យអស់បានឡើយ។
ចប់ សមុទ្ទជាតក ទី៦។
កាមវិលាបជាតក ទី៧
[៤៩០] (បុរសម្នាក់ ពោលថា) ម្នាលសត្វស្លាប អ្នកទៅក្នុងទីខ្ពស់ ទៅដោយស្លាបបាន ទៅតាមអាកាសបាន សូមអ្នកប្រាប់ (ប្រពន្ធខ្ញុំ) ដែលមានភ្លៅស្រលួតដូចដើមចេក ប្រពន្ធរបស់ខ្ញុំនោះ នឹងរលឹកខ្ញុំអស់កាលយូរ។
[៤៩១] ប្រពន្ធខ្ញុំនោះ មិនដឹងនូវដាវ និងលំពែងនេះឯង ដែលគេដោតចុះហើយ វាជាស្រីឆ្នាស តែងធ្វើនូវសេចក្ដីក្រោធ ការក្រោធរបស់វានោះ រមែងក្ដៅក្រហាយដល់ខ្ញុំ (ឯដាវ និងលំពែងដែលគេដោត) ក្នុងទីនេះ មិនមែនក្ដៅក្រហាយដល់ខ្ញុំទេ។
ID: 636867310125188542
ទៅកាន់ទំព័រ៖