ព្រះត្រៃបិដក ភាគ ៥៨

​កោ​មារិ​យ​បុត្ត​ជាតក​ ​ទី៩​


 [​៤៩៦​]​ ​(​ពួក​តាបស​ ​ពោល​ថា​)​ ​មា្នល​ស្វា​ ​កាលពីដើម​ ​អ្នកឯង​លោត​លេង​ជិត​អាស្រម​ ​ក្នុង​សំណាក់​នៃ​យើង​អ្នកមានសីល​ ​អ្នក​ចូរ​ធ្វើ​ ​(​នូវ​អាការ​ទាំងឡាយ​ ​មាន​ញាក់មុខ​ជាដើម​)​ ​ដែល​ជា​ល្បែង​របស់​ស្វា​ ​យើង​មិន​ត្រេកអរ​នឹង​សីល​វ័ត​នោះ​ទេ​។​
 [​៤៩៧​]​ ​(​ស្វា​ ​ពោល​ថា​)​ ​សេចក្តី​បរិសុទ្ធិ​ដ៏​ក្រៃលែង​របស់​តាបស​ឈ្មោះ​កោ​មារិ​យ​បុត្ត​ ​ជា​ពហូសូត​ ​ខ្ញុំ​បានឮ​ហើយ​ ​ឥឡូវនេះ​ ​លោក​កុំ​សំគាល់​ខ្ញុំ​ដូចមុន​ឡើយ​ ​នែ​អាវុសោ​ ​(​ឥឡូវនេះ​)​ ​ពួក​យើង​ជា​អ្នក​ប្រកប​ក្នុង​ឈាន​។​
 [​៤៩៨​]​ ​(​តាបស​ ​ពោល​ថា​)​ ​ប្រសិនបើ​ ​បុគ្គល​គប្បី​ព្រោះ​នូវ​ពូជ​លើ​ថ្ម​ ​ទោះ​ភ្លៀង​បង្អុរ​ចុះ​ក៏ដោយ​ ​ឯ​ពូជ​នោះ​ ​មិន​គប្បី​លូតលាស់​បាន​ឡើយ​ ​សេចក្ដី​បរិសុទ្ធិ​ដ៏​ក្រៃលែង​ ​នោះ​អ្នក​បានឮ​ហើយ​ ​នែ​ស្វា​ ​អ្នក​ឆ្ងាយ​អំពី​ឈាន​ភូម៌​ណាស់​។​

​ចប់​ ​កោ​មារិ​យ​បុត្ត​ជាតក​ ​ទី៩​។​

ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 636867310857360420
ទៅកាន់ទំព័រ៖