ព្រះត្រៃបិដក ភាគ ៥៨
ពកជាតក ទី១០
[៤៩៩] (ព្រះសុគត ទ្រង់ត្រាស់ថា) កុកកាលរស់នៅ មានសាច់ និងឈាមជាភោជន ព្រោះសម្លាប់តែសត្វដទៃ (ហើយអួតថា) សមាទាននូវវត្ត រក្សាឧបោសថ។
[៥០០] សក្កទេវរាជ បានដឹងច្បាស់នូវវត្តរបស់កុកនោះ ហើយចូលមកដោយ (ក្លែងខ្លួន) ជារូបពពែ កុកមានតបៈទៅប្រាសហើយ ជាសត្វផឹកនូវឈាម (នៃសត្វដទៃ) បានស្ទុះចូលទៅ (ដើម្បីចឹកពពែស៊ី) ហើយក៏ទំលាយបង់នូវតបៈ ដែលខ្លួនសមាទានហើយ។
[៥០១] បុគ្គលពួកខ្លះក្នុងលោកនេះ ជាអ្នកមានកំឡាំថយ ក្នុងការសមាទាន ឈ្មោះថា ធ្វើខ្លួនឲ្យរហ័ស ដូចជាកុក (ដែលទំលាយនូវតបៈរបស់ខ្លួន) ព្រោះហេតុតែពពែ ក៏យ៉ាងនោះឯង។
ចប់ ពកជាតក ទី១០។
ចប់ កុម្ភវគ្គ ទី៥។
ID: 636867311211470674
ទៅកាន់ទំព័រ៖