ព្រះត្រៃបិដក ភាគ ៥៨

 ​[​៥១១​]​ ​(​ព្រះបាទ​ពារាណសី​ ​ពោល​ថា​)​ ​បពិត្រ​ព្រះបាទ​ទុ​ព្ភិ​សេន​ ​សេចក្ដីអត់ធន់​ក្ដី​ ​សេចក្ដី​ប្រព្រឹត្តិ​តបៈ​ក្ដី​ ​ខ្ញុំ​មានបំណង​ទុក​ហើយពី​មុន​ ​បពិត្រមហារាជ​ ​ឥឡូវនេះ​ ​ខ្ញុំ​បានសម្រេច​នូវ​សេចក្ដីប្រាថ្នា​នោះ​ហើយ​ ​តើ​គប្បី​លះបង់​នូវ​ពណ៌​សម្បុរ​ ​និង​កំឡាំង​ពីដើម​ដូចម្ដេច​កើត​។​
 ​[​៥១២​]​ ​(​ទាន​ ​សីល​ ​ឧបោសថកម្ម​)​ ​ទាំងអស់​របស់ខ្ញុំ​ ​សម្រេច​ហើយ​ ​បពិត្រ​ព្រះអង្គ​មានយស​ ​មាន​ប្រាជ្ញា​រក​នរណា​គ្រប​សង្កត់​មិនកើត​ ​ខ្ញុំ​បាន​យស​ដ៏​ធំ​ ​ជា​យស​ដែល​ខ្ញុំ​មិនធ្លាប់​បាន​ក្នុង​កាលពីដើម​ហើយ​ ​ទើប​ខ្ញុំ​មិន​លះបង់​ពណ៌​សម្បុរ​ ​និង​កម្លាំង​ពីដើម​។​
 [​៥១៣​]​ ​បពិត្រ​ព្រះ​ជ​និ​ន្ទ្រ​ ​ពួកសប្បុរស​ ​បន្ទោបង់​នូវ​រជ្ជ​សុខ​ដោយ​ទុក្ខ​ ​បន្ទោបង់​នូវ​សេចក្ដីទុក្ខ​ ​ដែល​បុគ្គល​គ្រប​សង្កត់​មិនបាន​នោះ​ ​ដោយសារ​ឈានសុខ​ ​ជា​អ្នកមាន​ចិត្តត្រជាក់​ ​ស្មើ​ក្នុង​សេចក្ដីសុខ​ ​និង​ទុក្ខ​ទាំង​ ​២​ ​យ៉ាង​។​

​ចប់​ ​ឯករាជ​ជាតក​ ​ទី៣​។​

ថយ | ទំព័រទី ១៨៨ | បន្ទាប់
ID: 636867312727507386
ទៅកាន់ទំព័រ៖