ព្រះត្រៃបិដក ភាគ ៥៨
អត្ថកាមវគ្គ ទី៥
លោសកជាតក ទី១
[៤១] (អាចារ្យទិសាបាមោក្ខពោធិសត្វ ពោលថា) បុគ្គលណា កាលលោកអ្នកបា្រថ្នាសេចក្តីចំរើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀនប្រដៅ បុគ្គលនោះ រមែងសោកសៅ ដូចជាមិត្តវិន្ទុកៈប្រតោងជើងនៃមេពពែសោកសៅ។
ចប់ លោសកជាតក ទី១។
កបោតកជាតក ទី២
[៤២] (ព្រាបពោធិសត្វ ពោលថា) បុគ្គលណា កាលលោកអ្នកប្រាថ្នាសេចក្តីចំរើន អនុគ្រោះដោយប្រយោជន៍ ទូន្មាន មិនធ្វើតាមពាក្យប្រៀនប្រដៅ បុគ្គលនោះ តែងដេកសោកសៅ ដូចក្អែកតាំងនៅក្នុងកណ្តាប់ដៃនៃបុគ្គលជាសត្រូវ ព្រោះមិនធ្វើតាមពាក្យនៃសត្វព្រាប។
ចប់ កបោតកជាតក ទី២។
ID: 636867220809980004
ទៅកាន់ទំព័រ៖