ព្រះត្រៃបិដក ភាគ ៥៨

 ​[​៥៣៧​]​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​សូម​តិះដៀល​នូវ​ការបាន​យស​ ​និង​ការបាន​ទ្រព្យ​ ​ព្រោះ​ការប្រព្រឹត្តិ​បំផ្លាញ​ខ្លួន​ ​ឬ​ដោយ​កិរិយា​ប្រព្រឹត្តិ​អធម៌​។​

​ចប់​ ​ឆវ​ជាតក​ ​ទី៩​។​


​សយ្ហ​ជាតក​ ​ទី១០​


 [​៥៣៨​]​ ​(​តាបស​ពោធិសត្វ​ ​ពោល​ថា​)​ ​បុគ្គល​មិន​គប្បី​ប្រាថ្នា​នូវ​ផែនដី​ ​ដែល​មាន​សណ្ឋាន​ដូច​កុណ្ឌល​ ​ក្នុង​កណ្ដាល​សាគរ​ ​មាន​សមុទ្រ​ព័ទ្ធជុំវិញ​ ​មួយអន្លើដោយ​ពាក្យ​និន្ទា​ឡើយ​ ​ម្នាល​សយ្ហា​មាត្យ​ ​ចូរ​អ្នកដឹង​យ៉ាងនេះ​ចុះ​។​
 [​៥៣៩​]​ ​ម្នាល​ព្រាហ្មណ៍​ ​យើង​សូម​តិះដៀល​ការបាន​យស​ ​និង​ការបាន​ទ្រព្យ​ ​ព្រោះ​ការប្រព្រឹត្តិ​បំផ្លាញ​ខ្លួន​ ​ឬ​ដោយ​ការប្រព្រឹត្តិ​អធម៌​។​
 [​៥៤០​]​ ​សូវ​អាត្មា​ ​ជា​អ្នក​មិន​មានផ្ទះ​សម្បែង​ប្រព្រឹត្តិ​កាន់​បាត្រ​ ​(​សូម​គេ​)​ ​ការ​ចិញ្ចឹមជីវិត​នោះ​ឯង​ ​ប្រសើរ​ជាជាង​ការស្វែងរក​ ​មិន​ប្រកបដោយ​ធម៌​។​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636867315249381629
ទៅកាន់ទំព័រ៖